ឯកឧត្តម ប៊ុន ហុន អញ្ជើញប្រកាសចូលកាន់តំណែង អភិបាលរងខេត្តតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស លោកស្រី ឡុង បូណារ៉េត ជាអភិបាលរង នៃគណៈអភិបាលខេត្តតាកែវថ្មី ជំនួសលោកស្រី គា សុភូ ត្រូវផ្ទេរភារកិច្ចជា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
ពិធីប្រកាសនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូ ក្រសួងមហាផ្ទៃ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាលស្រុក ក្រុង លោកមេឃុំចៅសង្កាត់ទាំង១០០ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តជាច្រើន៕

