លោកជំទាវ ជូ ប៊ុនអេង ជួបសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ ដល់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានដឹកគណៈប្រតិភូនៃ ក្រសួងមហាផ្ទៃ និងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដើម្បីចុះជួបសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ ដល់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្របតាមលិខិតបង្គាប់ការលេខ ៦០៦ លបក ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។

