ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងចុះសួរសុខទុក្ខលោកឧត្ដមសេនីយ៍ ត្រី អ៊ុំ សុផល ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

បន្ទាយមានជ័យ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមនាយ ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយ មាន ការ យក ចិត្ត ទុក ដាក់ ពី លោក ឧត្ដមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នង ការ នគរបាល ខេត្ត បន្ទាយមានជ័យ នៅ ថ្ងៃ ទី ០២ខែ កញ្ញា ឆ្នាំ ២០២៥បាន ចាត់ តាំង លោក ឧត្ដមសេនីយ៍ ត្រី វង្ស វិត ស្នង ការ រង ផែន ការ ងារ ធនធាន មនុស្ស អមដំណើរ ដោយ លោក ឧត្ដមសេនីយ៍ វរសេនីយ៍ស្នង ការ រង ព្រមទាំង សហការីអញ្ចេីញ ចុះ សួរ សុខ ទុក្ខ លោក ឧត្ដមសេនីយ៍ ត្រី អ៊ុំ សុផល ស្នង ការ រង ផែន ការ ងារ នគរបាល ការ ពារ ព្រំដែន ដែល កំពុង សម្រាក ព្យាបាល ជំងឺ នៅ គេហដ្ឋាន ។
ក្នុងការចុះសួរ សុខ ទុក្ខ នោះ លោក ឧត្ដមសេនីយ៍ ត្រី វង្ស វិត បាន ពាំនាំ ការផ្តាំ សួរ សុខ ទុក្ខ ពី សំណាក់ លោក ឧត្ដមសេនីយ៍ ទោ ស្នងការ សូម ជូនពរ ឲ្យ លោក ឆាប់ ជាសះស្បើយ ពី ជំងឺ និង ឆាប់ បាន វិល ត្រឡប់ មក បម្រើ ការងារ នៅ ក្នុង អង្គភាព វិញ ផង ដែរ ជាមួយ គ្នា នោះ លោក នាំ យកអំណោយរួមមាន៖ ផ្លែឈើ ចំនួន ២កន្រ្តក តូច,ទឹក សុទ្ធ ចំនួន ២កេស,ទឹក ភេសជ្ជៈ គ្រុឌ ចំនួន ២កេស,ទឹក តែត្រជាក់ចំនួន២កេសព្រមទាំង ថវិកា របស់ ស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ ចំនួន ៦,៤៦០,០០០រៀល ប្រគល់ ជូន ដល់ លោក ឧត្ដមសេនីយ៍ ត្រី អ៊ុំ សុផល ដេីម្បី ជួយ សម្រាល បន្ទុក ក្នុង ការ ព្យាបាល ជំងឺ ផងដែរ។
ថ្លែងនាឱកាសនោះ លោកឧត្ដមសេនីយ៍ ត្រី អ៊ុំ សុផល បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ជូនចំពោះលោកឧត្ដមសេនីយ៍ ទោ ស្នងការ និងក្រុមគ្រួសារលោកឧត្ដមសេនីយ៍ វរសេនីយ៍ស្នងការរង ,លោកនាយការិយាល័យ និងលោកមេបញ្ជាការ វរសេនាតូច ទាំង៤ព្រមទាំងក្រុមការងារទាំងអស់ នៃ ស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ សូមជួបតែសេចក្ដីសុខគ្រប់ប្រការសុខភាព មាំមួននិងជួបប្រទេះតែពុទ្ធពរទាំងបួន ប្រការ គឺ អាយុវណ្ណៈ សុខះ ពលះ កុំបី
ឃ្លៀងឃ្លាតឡេីយ៕

