**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

និយ័តករធានារ៉ាប់រងកម្ពុជា ចាប់ដៃគូជាមួយវិទ្យាស្ថានលំដាប់អន្តរជាតិ CII ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន Chartered Insurance Institute(CII) ដើម្បីជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រងកម្ពុជា។
ពិធីចុះហត្ថេលខា បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោកស្រី Holly Porter នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Chartered Insurance Institute(CII)។ បើតាមលោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា វិទ្យាស្ថាន Chartered Insurance Institute(CII) គឺជាវិទ្យាស្ថានជំនាញធានារ៉ាប់រង ដែលមានមូលដ្ឋាននៅទីក្រុងឡុង ចក្រភពអង់គ្លេស និងមានសាខានៅទីក្រុងហុងកុង។
ការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលដៅពង្រឹងធនធានមនុស្ស និងជំនាញធានារ៉ាប់រងនៅកម្ពុជា ដោយសារវិទ្យាស្ថាននេះ មានឯកទេសក្នុងការបណ្តុះបណ្តាលជំនាញធានារ៉ាប់រងនៅលើពិភពលោក។ លោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងបន្ថែមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ ស្ថាប័នទាំងពីរ នឹងពិនិត្យរួមគ្នាក្នុងការពង្រឹងតាមមុខជំនាញធានារ៉ាប់រងដែលវិទ្យាស្ថាន CII នេះមាន ដល់មន្ត្រីនិយ័តករធានារ៉ាប់រង និងអ្នកបម្រើការក្នុងវិស័យធានារ៉ាប់រង។
លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា “ ជាការពិតទោះបីវិស័យធានារ៉ាប់រង បានចាប់ផ្តើមរយៈពេលជាង ២០ឆ្នាំក៏ពិតមែន តែបើនិយាយពីអ្នកមានជំនាញក្នុងវិស័យនេះ គឺនៅខ្វះ។ ក្នុងនោះ នៅតាមសាកលវិទ្យាល័យនានា ក៏មិនទាន់មានវគ្គបណ្តុះបណ្តាលជំនាញធានារ៉ាប់រងច្បាស់លាស់នោះទេ ដូចនេះហើយ និយ័តករ បានកំពុងសហការជាមួយសាកលវិទ្យាល័យក្នុងស្រុកលើការងារនេះ។ យើង ត្រូវការពេលវេលា និងកំពុងខិតខំប្រឹងប្រែងដើម្បីកសាងធនធានមនុស្សក្នុងវិស័យនេះ ឱ្យបានច្បាស់លាស់ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព”។
លោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងផងដែរថា និយ័តករធានារ៉ាប់រងកម្ពុជា ក៏បានរៀបចំនីតិវិធីរួចរាល់ហើយ ក្នុងការត្រៀមបើកដំណើរការនូវសាលាបណ្តុះបណ្តាលវិជ្ជាជីវៈធានារ៉ាប់រង ដែលគ្រោងចេញជាផ្លូវការនៅឆ្នាំ២០២៧ខាងមុខនេះ ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ និយ័តករ កំពុងសាងសង់អាគារសាលាបណ្តុះបណ្តាលនេះ ហើយនឹងសាហការជាមួយវិទ្យាស្ថាន CII ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលនានាឱ្យស្របតាមស្តង់ដារអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង