**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

ឯកឧត្តមបណ្ឌិត នាង ផាត អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងខេត្តរតនគិរី

រតនគិរី៖ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា (គណៈកម្មការទី៤) នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំង ខេត្តរតនគិរី។

ពិធីសំណេះសំណាលបានប្រារព្ធធ្វើឡើងនៅ សាលមហោស្រពរតន: ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាប្រចាំភូមិភាគទី៨ និងគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងសហការី លោក លោកស្រីកងកម្លាំងប្រដាប់អាវុធប្រចាំការខេត្តរតនគិរី លោកជំទាវ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្តលោក លោកស្រីប្រធានក្រុមប្រឹក្សាក្រុង ស្រុក និងអភិបាលក្រុង ស្រុក-សមាជិក សមាជិកាជាក្រុមប្រឹក្សាឃុំ សង្កាត់ សរុបប្រមាណ២១៨នាក់។

ឯកឧត្តម ញ៉ែម សំអឿន តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការក្នុង ខេត្តរតនគិរី បានគោរព
រាយការណ៍ជូន ឯកឧត្តមបណ្ឌិត ប្រធានប្រតិភូជ្រាបថា៖ ក្នុងរយៈកាលកន្លង មកនេះថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត បានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយថ្មីៗ ស្របតាមយុទ្ធសាស្ត្របញ្ច
កោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋ សភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតសំខាន់លើរបៀបវារៈធានា ប្រសិទ្ធភាពសមិទ្ធកម្ម តាមរយៈ ការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ជាទឡឹករណ៍ ដ៏សំខាន់ សម្រាប់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ បម្រើប្រជា ពលរដ្ឋ ពង្រឹងអភិបាលកិច្ចល្អ ប្រសិទ្ធភាពការងារ និងសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការ វិវត្តន៍នៃភាពជឿនលឿនរបស់សង្គមជាតិក្នុងយុគសម័យឌីជីថល។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តរតនគិរីនាពេលនេះឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា (គណៈកម្មការទី៤)បានលើកឡងថា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងគណៈកម្មការទី៤ គឺជាយន្តការមួយរបស់ព្រឹទ្ធសភា ដែលមានតួនាទីជាតំណាងការពារសិទ្ធិ ផលប្រយោជន៍ក្រុមប្រឹក្សា ឃុំ សង្កាត់ និងប្រជាពលរដ្ឋ ជួយដល់ការងារសង្គម និងការអភិវឌ្ឍក្នុងភូមិភាគរបស់ខ្លួន។ ផ្តើមចេញពីតួ នាទី ដ៏មានសារៈសំខាន់ខាងលើនេះ ក្រុមសមាជិកព្រឹទ្ធសភា តែងតែចុះជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំ ខេត្ត អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប្រតិបត្តិករជួរមុខនៅកៀកជិតជាមួយប្រជាពលរដ្ឋ ដើម្បី ឈ្វេងយល់ពីបញ្ហាប្រឈម ការអភិវឌ្ឍមូលដ្ឋាន ដំណោះស្រាយ សំណូមពរ និងកៀរគរប្រជា ពលរដ្ឋឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ឱ្យស្របទៅតាមនីតិកាលទី៥ របស់ព្រឹទ្ធសភា ដែលផ្តោតលើ ចំណុចជាអាទិភាពចម្បងពីរ៖ (ទី១) ការលើកកម្ពស់ការទូតសភា និង(ទី២) ត្រូវធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គបោះឆ្នោត ជាពិសេសជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងឱ្យប្រជាពលរដ្ឋនៅ មូលដ្ឋាន និងធ្វើការជាប្រចាំជាមួយពួកគាត់ ដើម្បីរួមចំណែកដល់ការជំរុញការអនុវត្តគោល នយោបាយវិមជ្ឈការ វិសហមជ្ឈការ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈនៅថ្នាក់ ក្រោមជាតិ។

ឯកឧត្តមបន្តថា ក្នុងស្មារតីនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងគណៈកម្មការទី៤ បានរៀបចំ និង ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត សមាជិកក្រុម
ប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តរតនគិរី ដើម្បី ប្រមូលផ្តុំនូវបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនៅសេសសល់ ក្នុងគោល បំណងសំខាន់ គឺផ្តល់ព័ត៌មានអំពីបញ្ហាទាំងនេះ ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងសមត្ថកិច្ច និងជាប្រតិបត្តិករផ្ទាល់នៅមូល
ដ្ឋាន ដើម្បីរិះរកដំណោះស្រាយនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន។

ឯកឧត្តមបានបញ្ជាក់ឱ្យឃើញថា ខេត្តរតនគិរី បានអនុវត្តការងាររបស់ខ្លួន ដោយទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ហើយ នៅក្នុងពិធីសំណេះសំណាល នាព្រឹកនេះ គឺយើងនឹងចូលរួមស្តាប់អំពីកិច្ចការងារបន្ថែមរបស់ខេត្តរតនគិរីនាពេលថ្មីៗនេះ ក៏ដូចជា ស្រាយចម្ងល់ និងពាំនាំពីអ្នកចូលរួមចំពោះបញ្ហាប្រឈមមួយចំនួនដែលពាក់ព័ន្ធទៅនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន ការងារ លទ្ធកម្មមូលដ្ឋាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងកិច្ចការផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង