**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនចេញដំណើរទៅបំពេញបេសកកម្ម

ភ្នំពេញ៖ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំនួន ២ រូប ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា មុនពេលចេញដំណើរទៅបំពេញបេសកកម្ម។

ឯកអគ្គរាជទូតតែងតាំងថ្មីទាំងពីររូបរួមមាន ឯកឧត្តម ឃួន ផុនរតន: ជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញ សមត្ថភាព នៃព្រះរាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និង ឯកឧត្តម សោម វិសាល ជាឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រទេសអារ៉ាប់ប៊ីសាអូឌីត ព្រះរាជាណាចក្រម៉ារ៉ុក សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី សហភាពអាហ្រិក និងប្រទេសអូម៉ង់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូតទាំងពីររូបជ្រាបថា ដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាប់បំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះឯកឧត្តមឯកអគ្គរាជទូតទាំងពីរផងដែរ។

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរាជទូតទំាងពីរ ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់សេចក្តីទុកចិត្តចាត់តំាងឯកឧត្ដមទាំងពីររូបជាឯកអគ្គរាជទូតនៃបណ្ដាប្រទេសខាងលើ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានចាត់ទុកការតែងតាំងនេះ ថាជាទំនួលខុសត្រូវមួយដ៏ធំ និងមានសារៈសំខាន់ណាស់សម្រាប់ឯកឧត្តមឯកអគ្គរាជទូតទាំងពីរ នៅក្នុងអំឡុងបំពេញការងារបេសកកម្ម ត្រូវលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាតិ លើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ និងលើកកម្ពស់មុខមាត់ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ស្របពេលដែលពិភពលោកបច្ចុប្បន្ន កំពុងប្រឈមនឹងវិបត្តិជាច្រើន ដូចជាសង្រ្គាមសេដ្ឋកិច្ច ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និងជម្លោះសាសនា ការចុះទន់ខ្សោយនៃប្រព័ន្ធពហុភាគីនិយម វិបត្តិមនុស្សធម៌ ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ជម្ងឺឆ្លង គម្លាតសង្គម និងភាពក្រីក្រ។ល។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានផ្តល់អនុសាសន៍ ដល់ឯកឧត្តមឯកអគ្គរាជទូតទាំងពីរ ក្នុងពេលបំពេញបេសកកម្ម ចាំបាច់ត្រូវយល់ដឹងអំពីទិដ្ឋភាព និងនិន្នាការវិវត្តរបស់សកលលោក ដែលកំពុងតែមានការប្រែប្រួល យ៉ាងឆាប់រហ័សនេះ ឱ្យបានទាន់ពេលវេលា។

ម្យ៉ាងទៀត ឯកឧត្តមឯកអគ្គរាជទូតទាំងពីរ ត្រូវមានតួនាទីពហុវិស័យ ដូចជាការទូតនយោបាយ ការទូតសភា ការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ សិល្បៈ សាសនា ការទូតទេសចរ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្ដាំផ្ញើសូមបន្តផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលទៅកាន់ពិភពលោក ជាពិសេសធ្វើការទាក់ទាញវិនិយោគិន និងប្រជាជននៃបណ្តាប្រទេសទាំងនោះ មកបណ្តាក់ទុន និងធ្វើទេសចរនៅប្រទេសកម្ពុជាឱ្យបានច្រើន។ ជាមួយគ្នានេះឯកឧត្ដមត្រូវយកចិត្តទុកដាក់ និងជួយសម្របសម្រួលគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរយើងដែលកំពុងស្នាក់នៅ ធ្វើការ និងរៀនសូត្រនៅតាមប្រទេសដែលឯកឧត្ដមធ្វើជាឯកអគ្គរាជទូត សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានការពេញចិត្ត ស្របនឹងសុភាសិតខ្មែរពោលថា “នៅផ្ទះម្តាយទីទៃទៅព្រៃម្តាយតែមួយ”។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានផ្ដល់អនុសាសន៍ដល់ ឯកឧត្តមឯកអគ្គរាជទូតទាំងពីរ ចូលរួមលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភានៃព្រះរាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសទាំងអស់ ឱ្យកាន់តែសកម្មនិងជិតស្និទ្ធថែមទៀត។

នៅចំពោះមុខ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី ឯកអគ្គរាជទូតទើបតែងតាំងថ្មីទាំងពីររូប បានប្តេជ្ញាចិត្តថា នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា និងបានសន្យាការពារផលប្រយោជន៍ជាតិ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរយើងនៅបរទេស ព្រមទាំងនឹងខិតខំពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជាម្ចាស់ផ្ទះ រួមទាំងស្ថានទូតនានានៅក្នុងប្រទេសជាម្ចាស់ផ្ទះ ដើម្បីផ្សព្វផ្សាយពីវិស័យវប្បធម៌ អប់រំ សុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសនឹងខិតខំធ្វើសកម្មភាព ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍បរទេសមកព្រះរាជាណាចក្រកម្ពុជាឱ្យបានច្រើនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង