**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនិងថ្លែងសុន្ទរកថាគន្លឹះ

នៅថ្ងៃទី ១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនិងថ្លែងសុន្ទរកថាគន្លឹះ ។
លោក Xi Jinping បានលើកឡើងថា យើងបាននាំមុខគេក្នុងការបង្កើតជាយន្តការទំនុកចិត្តខាងវិស័យយោធានៅតាមតំបន់ព្រំដែនដើម្បីកសាងព្រំដែនដែលលាតសន្ធឹងរាប់ពាន់គីឡូម៉ែត្រឱ្យទៅជាចំណងមេត្រីភាព ចំណងទំនុកចិត្តទៅវិញទៅមកនិងចំណងសហប្រតិបត្តិការ ។ យើងបាននាំមុខគេក្នុងការចាប់ដំណើរការនូវកិច្ចសហប្រតិបតិ្តការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ដើម្បីបំពេញបន្ថែមកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់ ។ យើងបាននាំមុខគេក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការស្តីពីភាពសុខដុមនីយកម្មជាមួយប្រទេសជិតខាងជាយូរអង្វែងដើម្បីបន្តវេនចំណងមិត្តភាពពីមួយជំនាន់ទៅមួយជំនាន់និងមិនធ្វើជាសត្រូវនឹងគ្នាជានិរន្តរ៍ ។ យើងបាននាំមុខគេក្នុងការលើកឡើងនូវទស្សនអភិបាលកិច្ចសកលដែលពិគ្រោះពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នាដើម្បីអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ។
លោក Xi Jinping បានថ្លែងថា បច្ចុប្បន្ននេះ អង្គការសហប្រតិបតិ្តការសៀងហៃបានក្លាយជាអង្គការតំបន់ដែលធំជាងគេនៅលើពិភពលោកដែលមានការចូលរួមពីសំណាក់ ២៦ ប្រទេស ធ្វើកិច្ចសហប្រតិបតិ្តការក្នុងវិស័យលើសពី ៥០ និងមានទំហំសេដ្ឋកិច្ចសរុបចំនួនជិត ៣០ ទ្រីលានដុល្លារអាមេរិក កម្លាំងឥទ្ធិពលនិងកម្លាំងអំពាវនាវបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
លោក Xi Jinping បានបន្តថា ភាគីចិនតែងតែយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះ”ភាពជាក់ស្តែង”ក្នុងការជំរុញការអភិវឌ្ឍអង្គការសហប្រតិបត្តិការសៀងហៃឱ្យកាន់តែល្អប្រសើរ ។ ភាគីចិនមានផែនការអនុវត្តគម្រោងទាក់ទងនឹងជីវភាពរស់នៅចំនួន ១០០ គម្រោងនៅរដ្ឋសមាជិកដែលមានតម្រូវការ ។ ឆ្នាំនេះ ចិននឹងផ្តល់ជំនួយឥតសំណងក្នុងទំហំ ២ ពាន់លានយាន់ប្រាក់ចិនចំពោះរដ្ឋសមាជិក ហើយនឹងផ្តល់ប្រាក់ឥណទានបន្ថែមចំនួន ១ ម៉ឺនលានយាន់ប្រាក់ចិនចំពោះធនាគារជាសមាជិកនៃសហព័ន្ធធនាគារក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ ។ ចាប់ពីឆ្នាំក្រោយតទៅ បន្ថែមចំនួនទ្វេដងសម្រាប់អាហារូបករណ៍ពិសេសនៃអង្គការសហប្រតិបត្តិការសៀងហៃ អនុវត្តផែនការបណ្តុះបណ្តាលនិស្សិតថ្នាក់បណ្ឌិតនៃអង្គការសហប្រតិបត្តិការសៀងហៃដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សឆ្នើមខាងវិទ្យាសាស្ត្រ ។ នៅរយៈពេល៥ឆ្នាំខាងមុខនេះ កសាង”រោងជាង Luban “ចំនួន ១០ នៅរដ្ឋសមាជិកដើម្បីផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សចំនួន ១ ម៉ឺននាក់ ។
លោក Xi Jinping បានគូសបញ្ជាក់ថា យើងគួរប្រកាន់ខ្ជាប់នូវសមភាពនិងយុត្តិធម៌ ផ្សព្វផ្សាយពីទស្សនៈប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវអំពីសង្គ្រាមលោកលើកទីពីរ ប្រឆាំងនឹងគំនិតសង្គ្រាមត្រជាក់ ការបដិបក្ខគ្នាជាក្រុមនិងទង្វើអនុត្តរភាព ។ យើងគួរគាំពារប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូលនិងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលចាត់ទុកអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ។ យើងគួរប្រកាន់ខ្ជាប់ការផ្តួចផ្តើមនូវគំនិតស្តីពីពិភពលោកពហុប៉ូលដែលប្រកបដោយសមភាពនិងរបៀបរៀបរយនិងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលប្រកបដោយបរិយាប័ន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅដើម្បីជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល ។
លើសពីនេះទៅទៀត ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃបានចុះហត្ថលេខានិងចេញផ្សាយ«សេចក្តីប្រកាសទីក្រុងធៀនជីងនៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ» ។
ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃបានអនុម័តលើ«យុទ្ធសាស្រ្តអភិវឌ្ឍន៍របស់អង្គការសហប្រតិបត្តិការសៀងហៃក្នុងរយៈពេល ១០ ឆ្នាំខាងមុខ(២០២៦-២០៣៥) ។
ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃបានចេញផ្សាយសេចក្តីថ្លែងការណ៍នៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរនិងខួបទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ។
ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃបានចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។
ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃបានអនុម័តលើឯកសារសមិទ្ធផលចំនួន ២៤ ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ សេដ្ឋកិច្ច ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននិងកិច្ចកសាងនៃអង្គការ SCO ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង