**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

បទវិភាគ៖សារសំខាន់ជាសកលនៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន

ថ្ងៃទី ៣ ខែកញ្ញា ជាទិវារំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ជាទិវាដ៏មហិមាដើម្បីរំលឹកជ័យជម្នះដែលភាពយុត្តិធម៌ឈ្នះលើអំពើអាក្រក់ ភាពភ្លឺស្វាងឈ្នះលើភាពងងឹត និងវឌ្ឍនភាពឈ្នះលើការដើរថយក្រោយ ហើយក៏ជាថ្ងៃបុណ្យដ៏សំខាន់របស់ប្រជាជនចិន ក៏ដូចជាប្រទេសនិងប្រជាជនទាំងអស់នៅលើពិភពលោកដែលស្រឡាញ់សន្តិភាព ។
៨០ឆ្នាំមុន ប្រជាជនចិនបានធ្វើពលីកម្មយ៉ាងធ្ងន់ធ្ងរ ដើម្បីធ្វើប្រយុទ្ធនៅសមរភូមិបូព៌ាដ៏សំខាន់ក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស មិនត្រឹមតែបានធ្វើប្រយុទ្ធដើម្បីអនាគតនិងជោគវាសនារបស់ប្រជាជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើប្រយុទ្ធដើម្បីអនាគតនិងជោគវាសនារបស់មនុស្សជាតិទាំងមូលផងដែរ ។ ឆ្លងតាមរយៈការតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហានអស់រយៈពេល១៤ឆ្នាំ ប្រជាជនចិនបានយកឈ្នះលើចក្រពត្តិនិយមជប៉ុនដែលបង្កការឈ្លានពានដ៏ឃោរឃៅ ដែលបានបំបែកឧបាយកលរបស់ចក្រពត្តិនិយមជប៉ុនដែលចង់ធ្វើអាណានិគមនិងទន្ទ្រានកាន់កាប់ប្រទេសចិន ។
នៅលើសមរភូមិបូព៌ាដ៏សំខាន់ ក្នុងរយៈពេលជាយូរ ប្រជាជនចិនបានទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងកងកម្លាំងដ៏សំខាន់របស់យោធានិយមជប៉ុន ដែលបានកំទេចកងទ័ពជប៉ុនចំនួនជាង១លាន៥សែននាក់ ព្រមទាំងបានរួមសហការជាមួយប្រតិបត្តិការយុទ្ធសាស្ត្រក្នុងសមរភូមិអឺរ៉ុបនិងសមរភូមិប៉ាស៊ីហ្វិក ដើម្បីទប់ស្កាត់និងបំបែកការប៉ុនប៉ងរបស់ពួកហ្វាស៊ីសនិយមជប៉ុននិងពួកហ្វាស៊ីសនិយមអាល្លឺម៉ង់ និងអ៊ីតាលី ដែលចង់ធ្វើកិច្ចសហការជាយុទ្ធសាស្ត្រ ដូច្នេះ ប្រទេសចិនបានរួមចំណែកដ៏ធំនិងសំខាន់ក្នុងការយកជ័យជម្នះលើសង្រ្គាមពិភពលោកប្រឆាំងហ្វាស៊ីស ក៏ដូចជាគាំពារសន្តិភាពពិភពលោកផងដែរ ។
ទាក់ទិននឹងរឿងនេះ ឥស្សរជនអន្តរជាតិបានសម្គាល់ឃើញជាទូទៅថា សង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន មិនត្រឹមតែបានវាយប្រហារទៅលើភាពក្រអឺតក្រទមរបស់ពួកឈ្លានពានជប៉ុនប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តើមបានពេលវេលាដ៏មានតម្លៃសម្រាប់សម្ព័ន្ធមិត្តប្រយុទ្ធប្រឆាំងនឹងពួកហ្វាស៊ីសផ្សេងទៀតផងដែរ ការរួមចំណែករបស់ប្រទេសចិនដើម្បីជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ គួរឱ្យពិភពលោកទាំងមូលចងចាំ ។ នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលជួបសវនាការជាមួយលោក Xi Jinping ប្រធានរដ្ឋចិន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ប្រជាជនចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពពិភពលោក ដែលគួរជាទីចាំជារៀងរហូត។
ជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ជាការអនុវត្តជាក់ស្តែងដ៏មហិមារបស់ប្រជាជននៃបណ្តាប្រទេសនានា ដែលបានរួមសាមគ្គីគ្នាជាធ្លុងមួយ និងរួមគ្នាយកឈ្នះលើឧបសគ្គ ។ ក្នុងការប្រយុទ្ធស្លាប់រស់ដែលពាក់ព័ន្ធនឹងអនាគតនិងជោគវាសនារបស់មនុស្សជាតិលើកនេះ បណ្តាប្រទេសនានាបានបង្កើតជារណសិរ្សរួបរួមអន្តរជាតិដើម្បីប្រឆាំងនឹងពួកហ្វាស៊ីស គាំទ្រគ្នាទៅវិញទៅមក រួមគ្នាតស៊ូប្រយុទ្ធ ចុងបំផុតបានបំផ្លាញទាំងស្រុងនូវការប៉ុនប៉ងរបស់ពួកហ្វាស៊ីសចក្រពត្តិនិយម ដែលចង់ធ្វើអនុត្តរភាពនៅលើពិភពលោក។ សង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសលើកនេះ បានបញ្ជាក់ថា ប្រឈមនឹងការគំរាមកំហែងនិងការសាកល្បងជាសកល គ្មានប្រទេសណាមួយអាចយកសុខតែខ្លួនឯងនោះទេ ។ មានតែប្រកាន់ខ្ជាប់ទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ បង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិ ទើបអាចទប់ទល់នឹងហានិភ័យនិងការប្រឈមប្រកបដោយប្រសិទ្ធភាព ថែរក្សាសន្តិភាពនិងស្ថិរភាពរបស់ភពផែនដី ។
ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានគូសបញ្ជាក់ថា ការបំផុសគំនិតដ៏មានតម្លៃបំផុតនៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស គឺចាំបាច់ត្រូវដើរតាមមាគ៌ាអភិវឌ្ឍន៍ប្រកបដោយសន្តិភាពយ៉ាងមុតមាំឥតងាករេ ។ មិនថាអភិវឌ្ឍន៍ដល់កម្រិតយ៉ាងណាក៏ដោយ ក៏ប្រទេសចិនមិនធ្វើអនុត្តរភាពនិងមិនវាតទីជាដាច់ខាត ប្រទេសចិននឹងធ្វើជាស្ថាបនិកនៃសន្តិភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍពិភពលោកនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិជានិច្ច។
ការថៃរក្សាសន្តិភាព គឺថៃរក្សាអនាគតរួមរបស់មនុស្សជាតិ ។ បច្ចុប្បន្ននេះ ពិភពលោកកំពុងឆ្លងកាត់បម្រែបម្រួលស្ថានការណ៍ដ៏ខ្លាំងដែលពុំធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍កន្លងមក ការគាំពារសន្តិភាពពិភពលោកនិងជំរុញការអភិវឌ្ឍរួមនៅតែជាភារកិច្ចដ៏សំខាន់និងវែងឆ្ងាយ ។ ប្រឈមនឹងការសាកល្បងគ្រប់បែបយ៉ាង ប្រជាជននៃបណ្តាប្រទេសនានាមានតែប្រកាន់ខ្ជាប់ស្មារតីជោគវាសនារួម ពួតដៃនិងប្រកៀកស្មាជាមួយគ្នា រួមគ្នាយកឈ្នះលើឧបសគ្គ ទើបអាចសម្រេចបាននូវការអភិវឌ្ឍរួម និងចាប់ដៃគ្នាដើរទៅកាន់អនាគតកាន់តែភ្លឺស្វាងនិងល្អបវរ ក៏ដូចជាគាំពារសន្តិភាពដែលបានមកដោយមិនងាយនោះ ដើម្បីធ្វើឱ្យពន្លឺសន្តិភាពបំភ្លឺផ្ទះរបស់មនុស្សជាតិជារៀងរហូត ៕

អត្ថបទដែលជាប់ទាក់ទង