**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ឯកឧត្តម ហេង សួរ អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី របស់គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធី ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១ ៤១៦នាក់ នៅតាមគណបក្សសង្កាត់ទាំង៧ នៃគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ ដែលពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ, គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ, គណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ និងសាខាគណបក្សភូមិ/សហគមន៍ ចំនួនសរុបប្រមាណ ១ ៨០០នាក់ផងដែរ។

ឯកឧត្តម ហេង សួរ ក្នុងនាមថ្នាក់ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានពោធិ៍សែនជ័យ បានយកចិត្តទុកដាក់ជួយផ្តល់ការគាំទ្រទាំងថវិកា និងសម្ភារ: ដល់គណៈកម្មាធិការគណបក្សខណ្ឌ និងគណៈកម្មាធិការគណបក្សសង្កាត់ ក្នុងការពង្រឹងការងារគណបក្សនៅមូលដ្ឋានទាំងការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង តាមគោលការណ៍គណបក្ស គឺរក្សាចាស់បង្កើនថ្មី។

នាឱកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីបក្សគ្រប់លំដាប់ថ្នាក់ រួមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេស ការខិតខំកសាងសមាជិកថ្មីជាបន្តបន្ទាប់ ដែលបានធ្វើឱ្យកំណើនសមាជិកបក្សក្នុងខណ្ឌពោធិ៍សែនជ័យកើនឡើងគួរឱ្យកត់សំគាល់។

ឯកឧត្តមបានបញ្ជាក់ជូនអង្គពិធី អំពីប្រវត្តិស្នាដៃ និងសមិទ្ធផលបក្ស រចនាសម្ព័ន្ធបក្ស កម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងលើកឡើងពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទាំងខាងទស្សនៈគោលជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលជាចំណុចសំខាន់សមាជិកបក្សត្រូវយល់ដឹងឱ្យច្បាស់។

ឯកឧត្តមក៏បានស្នើឱ្យសមាជិកបក្សទាំងអស់ត្រូវយល់ឱ្យច្បាស់ពីចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សដូចមានចែងក្នុងបាវចនា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ដែលពាក្យនីមួយៗឆ្លុះបញ្ចាំងនូវដំណាក់កាលដែលត្រូវសម្រេចឱ្យបាន និងជាស្នូលសម្រាប់ដឹកនាំប្រទេសឈានទៅរកការរីកចម្រើនលើគ្រប់វិស័យ ដែលអ្វីៗទាំងអស់ គឺដើម្បីប្រជាជន។ ទន្ទឹមនឹងនេះ ត្រូវចាំថាគណបក្សដឹកនាំផ្អែកលើគោលការណ៍ សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ។ ចំណុចខ្លាំងទាំងនេះហើយដែលធ្វើឱ្យគណបក្សកាន់តែរឹងមាំនិងជឿជាក់ពីប្រជាជន ហើយសមាជិកគណបក្សចេះតែកើនឡើងជាបន្តបន្ទាប់រហូតមកដល់ជាង ៧លាននាក់ រហូតទទួលបានជោគជ័យរាល់ការបោះឆ្នោតគ្រប់អាណត្តិ៕

អត្ថបទដែលជាប់ទាក់ទង