**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ឯកឧត្តម ជុំ សុន្ទរី ៖កម្ពុជាខិតខំដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្ដិវិធីក្នុងកម្រិតទ្វេភាគីកម្រិតតំបន់និងអន្តរជាតិ

ភ្នំពេញ៖នៅក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី៣១ ខែសីហានេះដែរ ឯកឧត្តម ជុំ សុន្ទរី អ្នក នាំ ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងការដោះ ស្រាយ ជម្លោះ ព្រំ ដែនជាមួយភាគីថៃ កម្ពុជាខិតខំអនុវត្តដោយសន្ដិវិធីក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និង កម្រិត អន្តរជាតិ។

ឯកឧត្តម ជុំ សុន្ទរី បញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាសម្រាប់ដំណោះស្រាយដោយសន្ដិវិធី ចំពោះ ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាបាន ដំណើកា រ កិច្ច ខិត ខំ ប្រឹង ប្រែង ការ ទូត តាម វិធី ជា ច្រើន ក្នុង កម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអន្តរជាតិ ហើយក៏បានបំពេញ បន្ថែម ឱ្យ ការ ខិត ខំ ប្រឹង ប្រែង ទាំង នោះជា មួយនឹងវិធានការដែលបង្ហាញអំពីតម្លាភាព និងវិធានការមនុស្សធម៌ សំដៅ សម្រេច ឱ្យ បាន នូ វដំណោះស្រាយដោយសន្ដិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបន្តថា អភិក្រម ទាំងអស់នេះបានគូសបញ្ជាក់ ជាថ្មីម្ដង ទៀត អំ ពី ការ តាំង ចិត្ត ដ៏ ម៉ឺង ម៉ាត់ របស់ កម្ពុជា ក្នុង ការ កាត់ បន្ថយ ភាពតានតឹង ការដោះស្រាយជម្លោះដោយសន្ដិវិធី ការការពារប្រជាជនស៊ីវិល និងការ ប្រកាន់ ខ្ជាប់ នូវច្បាប់អន្តរជាតិ។

ឯកឧត្តមបាន បន្តថា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកម្រិតទ្វេភាគី កម្ពុជាបានស្វែង រក ជាប់ ជា ប្រចាំ ក្នុង ការ ដោះស្រា យភាពតាងតឹងព្រំដែនជាមួយនឹងប្រទេសថៃ តាមរយៈយន្តការ ទ្វេភាគី ដែល មាន ស្រាប់។ កម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) គណៈ កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) និងគណៈកម្មការ ចម្រុះ ខណ្ឌ សីមា ព្រំដែន គោក កម្ពុជា (JBC) ក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់ វែង និងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ឬហៅថា អនុស្ស រណៈ នៃ ការយោគយល់គ្នា ឆ្នាំ 2000 រវាងប្រទេសទាំងពីរ។

ក្នុងក្របខណ្ឌទ្វេភាគីនេះដែរ កម្ពុជា ក៏ បាន ធ្វើការ តវ៉ា ជា ផ្លូវ ការ ជាមួយ នឹង រដ្ឋាភិបាលថៃ ប្រឆាំង នឹង សកម្ម ភាព យោធា ថៃ ជា ឯកតោ ភាគី រួម ទាំង ការទន្រ្ទានចូលទឹកដីកម្ពុជារួមទាំងការទន្រ្ទានចូលទឹកដីកម្ពុជា ការដាក់រាយបន្លាលួស របាំង រាំងផ្លូវ និងការគំរាមកំហែងក្នុងការបណ្ដេញជនស៊ីវិលដោយប្រើកម្លាំងជាដើម។

កម្ពុជាបាន គូស បញ្ជាក់ទៅភាគីថៃថា សកម្មភាពទាំងអស់នោះ គឺផ្ទុយនឹ ងអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ 2000 រវាងកម្ពុជា-ថៃ និងជាការ រំលោភ បំពាន ទៅ លើ កិច្ច ព្រម ព្រៀង ដែល សម្រេច បាន ដោយ ភាគី ទាំង ពីរ។ កម្ពុជាក៏បានធ្វើការអំពាវនាវជាប់ជាប្រចាំឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់ បាញ់គ្នារវាងប្រទេសទាំងពីរ។

ចំណែក កិច្ច ខិតខំប្រឹងប្រែងក្នុងកម្រិងតំបន់ កម្ពុជាបានចូលរួមយ៉ាងសកម្ម និងដោយសុទ្ធចិត្ត នៅ ក្នុង ការចរចាសន្ដិភាព ដែលសម្របសម្រួលដោយនាយកដ្ឋមន្រ្ដីម៉ាឡេស៊ី ឯកឧត្តម អានវ៉ា ហ៊ីប្រា ហ៊ីម ដែលជាប្រធានប្ដូរវេនអាស៊ាន ជាមួយនឹងការចូលរួមយ៉ាងសកម្ម និងការគាំទ្រ យ៉ាង ខ្លាំង ក្លា របស់ សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន នៅប្រទេសម៉ាឡេស៊ី។

ចំណែកិច្ចខិ ត ខំប្រឹងប្រែងក្នុងកម្រិតអន្តរជាតិ និងពហុភាគី ដោយកម្ពុជាបាន ចូល រួម យ៉ាង សកម្ម នៅ ក្នុង ក្របខណ្ឌអន្តរជាតិ និងពហុភាគីដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ គូសបញ្ជាក់ អំពី ការ តាំងចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្ដិវិធី និងស្របទៅតាម ច្បាប់ អន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង