ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ (គ.ដ.ន.ជ.)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ដ.ន.ជ. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ ដឹកនាំដោយឯកឧត្តម អៀង អូននី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃ អគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ដ.ន.ជ. នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋានពីតំណាងក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង និងតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ នឹងប្រព្រឹត្តទៅនៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សហប្រធាន គ.ដ.ន.ជ. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

