ឯកឧត្តម ខូយ រីដា ជួបសំណេះសំណាល និងផ្តល់ក្បាលដីឡូតិ៍ ជូនប្រជាពលរដ្ឋ ចំនួន៧គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ក្បាលដីឡូតិ៍ ទំហំ៥x២០ម៉ែត្រ ជាការដោះស្រាយស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ចំនួន៧គ្រួសារ ក្នុងភូមិសាស្ត្រ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលទទួលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ សម្រាប់ទីតាំងដីស្ថិតនៅភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលត្រូវទទួលបានដីយ៉ាងច្រើនកុះករ៕

