**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

លោក JD Vance ៖ ក្រុមប្រទេសអឺរ៉ុបនឹងចាំបាច់ត្រូវតែជាអ្នកទទួលបន្ទុកធំជាងគេ នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន

វ៉ាស៉ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance កាលពីថ្ងៃពុធ ទី២០ ខែសីហា បាននិយាយថា ក្រុមប្រទេសអឺរ៉ុបនឹងចាំបាច់ត្រូវតែជាអ្នកទទួលបន្ទុកធំជាងគេ នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងក្នុងកិច្ចសម្ភាសមួយជាមួយបណ្តាញព័ត៌មានអាមេរិក Fox News លោក Vance បានលើកឡើងដូច្នេះថា «ខ្ញុំមិនយល់ថា ពួកយើងគួរតែជាអ្នកទទួលបន្ទុកលើរឿងនេះឡើយ លោកប្រធានាធិបតី ត្រាំ រំពឹងអឺរ៉ុបដើរតួនាទីនាំមុខក្នុងបញ្ហានេះ។ ទោះបីជា ការធានាសន្តិសុខនឹងលេចឡើងក្នុងទម្រង់បែបណាក៏ដោយ ក្រុមប្រទេសអឺរ៉ុបចាំបាច់នឹងត្រូវតែជា អ្នកទទួលបន្ទុកធំជាងគេ ព្រោះវាជា ទ្វីបរបស់ពួកគេ ជាសន្តិសុខរបស់ពួកគេ ហើយលោកប្រធានាធិបតី បានបង្ហាញច្បាស់ណាស់កន្លងមក ដូច្នេះហើយពួកនឹងត្រូវតែជាអ្នករ៉ាប់រងធំ ក្នុងការទទួលបន្ទុកលើរឿងនេះ»។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបន្តជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន ដែលបានអូសបន្លាយជាង ៣ឆ្នាំកន្លះមកហើយ។ អាទិភាពមួយសម្រាប់អ៊ុយក្រែន គឺការធានាសន្តិសុខដល់ខ្លួន ប្រឆាំង ការឈ្លានពានរបស់រុស្ស៉ីនាពេលក្រោយៗទៀត។ ថ្មីៗនេះលោក ត្រាំ បានបង្ហើបថា រូបលោកនឹងមិនបញ្ជូនកងទ័ពផ្ទាល់ទៅអ៊ុយក្រែន ទេ ប៉ុន្តែអាចចូលរួមផ្តល់ការគាំទ្រតាមផ្លូវអាកាស។

គួរបញ្ជាក់ថា កន្លងមកក្រុមប្រទេសអឺរ៉ុប បានបង្កើតក្រុមប្រទេសដែលមានឆន្ទៈ បញ្ជូនកងទ័ពរបស់ពួកគេដើម្បីទៅធានាសន្តិសុខ របស់អ៊ុយក្រែន។ ខណៈលោក ត្រាំ មានការមិនពេញចិត្តចំពោះការផ្តល់ជំនួយយោធារាប់សិបពាន់លានដុល្លាររបស់អាមេរិកដល់អ៊ុយក្រែន សេតវិមានបាននិយាយថា ទីក្រុងវ៉ាស៉ីនតោននឹងមិនបន្តផ្តល់ជំនួយទទេៗ ដើម្បីជួយគាំទ្រទីក្រុងកៀវទៀតឡើយ។ លោក ត្រាំ មានបំណងចង់ផ្ទេរការទទួលខុសត្រូវនេះ ទៅកាន់ក្រុមសម្ព័ន្ធមិត្តអឺរ៉ុបវិញ៕

អត្ថបទដែលជាប់ទាក់ទង