**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាជួយព្យាបាលកុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត

ភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិន មានរៀបចំកម្មវិធីប្រគល់-ទទួលរថយន្តពេទ្យចល័តដែលមានមុខងារជាគ្លីនិកវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើត ក្រោមអធិបតីភាពឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
អង្គពិធីទាំងមូលមានអ្នកចូលរួមសរុប១២០រូបដែលអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា សមាគមអ.ម.ត. សមាគមTYDA យុវជនស.ស.យ.ក. សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនPEACELAN មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ មូលនិធិចិនCare for Life អង្គការYUNDI មន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន វិទ្យុមិត្តភាពកម្ពុជា-ចិន។
ឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានជម្រាបថា រថយន្តដែលមានតម្លៃ២ ៩២០ ០០០យាន់ចិននេះជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរក្រោមកិច្ចសហការយ៉ាងរឹងមាំពីសមាគមមិត្តភាពកម្ពុជា-ចិន និង មូលនិធិចិនPEACELAN ព្រមទាំងទទួលបាននូវកិច្ចគាំទ្រយ៉ាងពេញទំហឹងពីអង្គពាក់ព័ន្ធនានា ក្នុងគោលបំណងរួមគ្នាជួយវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើតជូនដល់កុមារកម្ពុជា។
លោក Liu Wenzhi តំណាងមូលនិធិចិនPEACELANបានជម្រាបថា ដោយមានការគាំទ្រពីបណ្តាញសង្គមស៊ីវិលចិនCNIE សង្គមស៊ីវិលនៃប្រទេសយើងទាំងពីរបានឈានដល់ការឯកភាពក្នុងការនាំយករថយន្តនេះ ដែលដើរតួនាទីជាបន្ទប់វះកាត់ចល័ត និងជាគ្លិនិកដែលបំពាក់សម្ភារៈបរិក្ខាពេទ្យទំនើបសម្រាប់បម្រើការងារលើវិស័យសាធារណៈថែមទៀតផង។ លោកបានបន្ថែមថា សង្គមស៊ីវិលចិននឹងបន្តគាំទ្រដល់បេសកកម្មការងាររបស់សមាគមមិត្តភាពកម្ពុជា-ចិនក្នុងការជួយលើកកម្ពស់សុខុមាលភាពសាធារណៈជូនដល់ប្រជាជនកម្ពុជានៅជនបទ។
លោកស្រី Yang Lihua តំណាងអង្គការYUNDI និងជាតំណាងឱ្យមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន បានជម្រាបថា ក្រោមកិច្ចសហការជាមួយអង្គពាក់ព័ន្ធនានា ជាពិសេសមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ទើបចាប់ពីឆ្នាំ២០១៨មក ភាគីយើងទាំងពីរបានរួមគ្នាចុះពិនិត្យសុខភាពជូនដល់កុមារកម្ពុជាចំនួនជាង៥ម៉ឺននាក់នៅតាមបណ្តាសាលាបឋមសិក្សានានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ហើយបានរកឃើញកុមារចំនួន១៥០រូបមានជំងឺបេះដូងពីកំណើត ដែលក្នុងនោះ១២២រូបបានជាសះស្បើយក្រោយទទួលបានការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ២៣នាក់បានវះកាត់និងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ និងនៅមន្ទីរពេទ្យនានាដទៃទៀតក្នុងប្រទេសកម្ពុជា ហើយដោយឡែកនាដើមខែកញ្ញានេះ កុមារ៥រូបនឹងគ្រោងបញ្ជូនទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន។ លោកស្រីបានប្តេជ្ញាចិត្តនឹងបន្តសកម្មភាពក្រោមយន្តការដែលមានស្រាប់ក្នុងការសម្របសម្រួលដល់ការងាររបស់ក្រុមគ្រូពេទ្យកម្ពុជា-ចិនក្នុងការប្រើប្រាស់រថយន្តនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត។

ឯកឧត្តម Wang Wenbin បានមានប្រសាសន៍ថា រដ្ឋាភិបាលចិនជានិច្ចកាលតែងបានគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មការងាររបស់សង្គមស៊ីវិលនៃប្រទេសយើងទាំងពីរក្នុងបុព្វហេតុជួយដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជានិយាយរួម ដល់ដំណើរការនៃការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើតរបស់កម្ពុជានិយាយដោយឡែក។
ឯកឧត្តម ឯក សំអុល បានថ្លែងនូវការដឹងគុណដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគាំទ្រដល់បេសកកម្មការងាររបស់សមាគមមិត្តភាពកម្ពុជា-ចិន។
ឯកឧត្តមបានបន្ថែមថា ពិធីប្រគល់-ទទួលរថយន្តពេទ្យចល័តនាថ្ងៃនេះគឺជាគីឡូម៉ែត្រចេញដំណើរដ៏ប្រពៃនៃសង្គមស៊ីវិលរវាងប្រទេសយើងទាំងពីរ ក្រោមទម្រដ៏រឹងមាំនៃយន្តការសហការយ៉ាងជិតស្និទ្ធនៃអង្គពាក់ព័ន្ធនានាដែលបានចេញដំណើរតាំងពីរឆ្នាំ២០១៨ក្នុងការរួមចំណែកជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើតឱ្យបានជាសះស្បើយនិងក្លាយជាធនធានដ៏សំខាន់សម្រាប់គ្រួសារ និងសង្គមជាតិ។ ឯកឧត្តមក៏បានលើកទឹកចិត្តបន្តទៀតដល់ស្ថានទូតចិនប្រចាំកម្ពុជា បណ្តាសង្គមស៊ីវិលនានា និងវិស័យឯកជនរបស់ប្រទេសចិនក្នុងកិច្ចប្រកៀកស្មាគ្នាជាមួយអង្គពាក់ព័ន្ធនានារបស់កម្ពុជាក្រោមកិច្ចសម្របសម្រួលពីសមាគមមិត្តភាពកម្ពុជា-ចិន លើបេសកកម្មបម្រើនិងបង្កើនការលើកកម្ពស់ ព្រមទាំងធ្វើទំនើបកម្មដល់សេវាសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង