ឯកឧត្តម ស៊ុយ ជីហ៊ាង បាននាំយកសារលិខិតរំលែកទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសាររំលែកទុក្ខរបស់ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អំពីដំណឹងដ៏សែនក្រៀមក្រំនៃការបាត់បង់ឧបាសក កែវ សុគន្ធ

ភ្នំពេញ÷នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុយ ជីហ៊ាង សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារសម្របសម្រួលនិងពិធីការ ចំណុះផ្នែកក្រៅប្រទេស នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងសមាជិក បាននាំយកសារលិខិតរំលែកទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសាររំលែកទុក្ខរបស់ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រធានផ្នែកក្រៅប្រទេស ជូនចំពោះ លោកជំទាវ កែវ គន្ធាដួងច័ន្ទ ជាសមាជិក ក្រុមសម្របសម្រួល និងពិធីការ ចំណុះផ្នែកក្រៅប្រទេស ព្រមទាំងក្រុមគ្រួសារ អំពីដំណឹងដ៏សែនក្រៀមក្រំនៃការបាត់បង់ឧបាសក កែវ សុគន្ធ ដែលត្រូវជាឪពុកបង្កើត បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។

