ទាហានថៃម្នាក់រត់ចោលជួរ ហើយបាញ់ប្រហារលើអ្នកភូមិ ក្នុងខេត្តសុរិន្ទជាប់ព្រំដែនកម្ពុជា បណ្ដាលឱ្យមនុស្សពីរនាក់រងរបួស

បាងកក៖ ទាហានថៃម្នាក់រត់ចោលជួរ ហើយបាន បើកការបាញ់ប្រហារលើអ្នកភូមិក្នុង ខេត្តសុរិន្ទជាប់ព្រំដែនកម្ពុជា បណ្ដាលឱ្យមនុស្សពីរនាក់រងរបួសកាលពីថ្ងៃទី១៤សីហាម្សិលមិញ។
កងទ័ពភូមិន្ទថៃបានឱ្យដឹងថា នៅវេលាម៉ោង១២:៤៥នាទី កងទ័ពនៃកងពលថ្មើរជើងលេខ១៦២៣ បានឮស្នូរកាំភ្លើង១០គ្រាប់ បន្ទាប់មក ឮសំឡេង២គ្រាប់ទៀតនៅម៉ោង១២:៥៤នាទីព្រឹក។
ជនស៊ីវិលពីរនាក់បានរងរបួស៖ ម្នាក់ឈ្មោះ អានូវ៉ាត់ ស៊ីងឆៃ អាយុ៣២ឆ្នាំ ត្រូវបាញ់ចំសួតខាងស្តាំ របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យសុរិន្ទ និងម្នាក់ទៀតឈ្មោះ វឌ្ឍនា នប្រៈឃោនអាយុ៣៥ឆ្នាំ របួសបែកកញ្ចក់ប្រអប់ជើងឆ្វេង ស្ថានភាពមានលំនឹង។ កម្លាំង នគរបាល និង យោធាកំពុងស៊ើបអង្កេត តំបន់ នោះ និងសាកសួរសាក្សី។
គូរឱ្យដឹងថា ខ្មាន់កាំភ្លើងជាទាហានរត់ចោលជួរ ឈ្មោះ រដ្ឋាភូមិ ទេពសេរី។ ប្រតិបត្តិការ ស្រាវជ្រាវកំពុងបន្តខណៈខ្មាន់កាំភ្លើងដៃឆៅកំពុងរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច៕
