**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង

រយៈពេល៧ខែ ក្រសួងបរិស្ថានទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈបានចំនួន១០លានម៉ែត្រគូប

ភ្នំពេញ៖ក្រសួងបរិស្ថាន បានរកឃើញយ៉ាងហោចណាស់សំណល់រាវ ចំនួនជាង១០ លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យមានការបញ្ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនានា ធ្វើការបំពុលតំបន់ទឹកសាធារណៈ។ ការទប់ស្កាត់ការបំពុលនេះ ធ្វើឡើងស្របវិធានការច្បាប់ និងការចូលរួមពីម្ចាស់រោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ដែលបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ គិតរយះពេល៧ខែ ក្នុង ឆ្នាំ២០២៥។

សូមបញ្ចាក់ថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥ រោងចក្រ-សហគ្រាស និងក្រុមហ៊ុន ចំនួន៩១ ទីតាំង ជាបន្តបន្ទាប់ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ដល់បណ្តាក្រុមហ៊ុន និងរោចក្រទាំងអស់ ដែលបានចូលរួមសហការ ធ្វើការបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ ក៏ដូចជាគោរពតាម បទដ្ឋានបច្ចេកទេសបរិស្ថាន ឱ្យបានល្អប្រសើរ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្ត ជាធរមានរបស់កម្ពុជា។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ការសម្រេចចិត្តចូលរួម អនុវត្តច្បាប់ របស់ក្រុមហ៊ុន និងរោងចក្រ ដែលមានសក្តានុពលប្រភពបំពុលនានា នៅកម្ពុជា និងបានបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ បញ្ចេញសំណល់រាវ គឺពិតបានឆ្លើយតបទៅនឹងយុទ្ធនាការ ដើម្បីកម្ពុជាមានភាពស្អាត នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ យុទ្ធសាស្រ្តនេះ កំពុងអនុវត្ត ដោយអនុលោមតាមយុទ្ធសាស្រ្ត និងគោលយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សំដៅដល់ការថែរក្សាអនាម័យបរិស្ថាន ឱ្យបានស្អាត និងសុខភាពរបស់កម្មករ និយោជិត និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឱ្យបានល្អ ក៏ដូចជាការចូលរួមចំណែក ថែរក្សាសុខភាពបរិស្ថាន-សង្គម ឱ្យបានស្អាត ទាំងនៅកម្ពុជា និងនៅលើឆាកអន្តរជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ចាក់បន្ថែមថា ម្ចាស់ទីតាំងនិងឧស្សាហកម្មទាំងអស់ ដែលមានប្រភពសក្តានុពលបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ តាមច្បាប់ជាធរមានរបស់កម្ពុជា ដែលមានចែង ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា១៧៨ មាត្រា២៨៧ មាត្រា២៨៨ មាត្រា៨២៩ ទាក់ទងនឹង ការបញ្ចេញសំណល់ ឬ សារធាតុបំពុលទៅក្នុងបរិស្ថាន មិនស្របតាមស្តង់ដារបញ្ចេញ សំណល់ ត្រង់មាត្រា៨៤៥ ការមិនអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់។ លើសពីនេះ ការត្រួតពិនិត្យការបំពុលទឹក ការកាត់បន្ថយនិងទប់ស្កាត់ការបំពុលតំបន់ទឹកសារធារណៈ ក៏មានចែងក្នុងបទដ្ឋានគត្តិយុត្តមួយចំនួនផ្សេងទៀត ដែលបានចូលជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង