ប្រជាពលរដ្ឋភៀសសឹកក្នុង ខេត្តព្រះវិហារ បន្ដចាកចេញពីមណ្ឌលសុវត្ថិភាព ធ្វើដំណើរទៅកាន់លំនៅឋានរៀងៗខ្លួនជាបន្ដបន្ទាប់

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋភៀសសឹកក្នុង ខេត្តព្រះវិហារ បានបន្ដចាកចេញពីមណ្ឌលសុវត្ថិភាព ធ្វើដំណើរទៅកាន់លំនៅឋានរៀងៗខ្លួនជាបន្ដបន្ទាប់ ដើម្បីបង្កបង្កើនផលព្រមទាំង ប្រកបអាជីវកម្ម និង មុខរបរជាប្រក្រតីឡើងវិញ ក្រោយបទឈប់បាញ់ចូលជាធរមាន និងសភាពការណ៍ស្ងប់ស្ងាត់ អាចទុកចិត្តបាន។

