សម្ដេចតេជោ៖ ទោះមកតារាងកូនគោលតែខ្ញុំនៅតែអាចចូលរួមការងារបានប្រសិនបើមានការបន្ទាន់ណាមួយពិសេសខាងកងទ័ពនៅព្រំដែន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ទោះមកតារាងកូនគោលតែសម្ដេចនៅតែអាចចូលរួមការងារបានប្រសិនបើមានការបន្ទាន់ណាមួយពិសេសខាងកងទ័ពនៅព្រំដែន។
តាមរយៈបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១០ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា “ ជាមួយSTARBUCKS (0%) ជំនួសឲ្យ100%.70%.50%.30% តាមអនុសាសន៍របស់គ្រូពេទ្យ។តាំងពីមានសភាពការនៅព្រំដែនមកចេះស្គាល់
កាហ្វេរម៉ាកល្បីឈ្មោះនិងចេះផឹកមួយថ្ងៃ២កែវព្រឹក១កែវល្ងាច១កែវដែលស្ករ០%។
ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។អង្គុយរាប់រយម៉ោងធ្វើឲ្យចង្កេះរឹងបន្តិចតែវាយកូនគោលនៅតែល្អទាំង Driver.wood.lrons.។
ទោះមកតារាងកូនគោលតែខ្ញុំនៅតែអាចចូលរួមការងារបានប្រសិនបើមានការបន្ទាន់ណាមួយពិសេសខាងកងទ័ពនៅព្រំដែន។រីករាយចុងសប្តាហ៍ជាមួយការប្រុងប្រយ័ត្នខ្ពស់”៕

