អភិបាលខេត្តបន្ទាយមានជ័យ នាំយកថវិកា និងសម្ភារៈជូនកងទ័ពដែលមានបញ្ហាសុខភាពដោយសារផ្សែងពុល សម្រាកនៅពេទ្យមង្គលបូរី

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត រួមនឹងក្រុមការងារ បានអញ្ជេីញសួសុខទុក្ខ កងទ័ពដែលមានបញ្ហាសុខភាព ចំនួន៤រូប កំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ដោយសារផ្សែងពុលរបស់ថៃ ដែលបានបាញ់ស្រោច មកលេីកងទ័ពកម្ពុជា កាលពីកំឡុងប៉ះទង្គិចគ្នានៅសមរភូមិមុខ។
នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានផ្តល់ជូនអង្ករ ២៥គីឡូក្រាម,ទឹកសុទ្ធកម្ពុជា ១កេស, មី មួយកេស, ទឹកត្រី១យួរ,ទឹកស៊ីអ៉ីវ១យួ,ត្រីខ១យួ រួមនឹងថវិកាមួយចំនួនផងដែរ៕

