ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជា រួមជាមួយនឹងដៃគូមនុស្សធម៌ជាតិ និងអន្តរជាតិ ចាប់ផ្តើមកៀងគរការឆ្លើយតបមនុស្សធម៌ ដើម្បីជួយដោះស្រាយសេចក្តីត្រូវការបន្ទាន់របស់សហគមន៍ជនភៀសសឹកនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥, ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជា រួមមាន FAO Cambodia International Labour Organization IOM Cambodia United Nations Human Rights in Cambodia UN Women UN-Habitat Cambodia UNDP Cambodia UNDSS UNESCO Cambodia UNFPA Cambodia UNICEF Cambodia – ដើម្បីកុមារគ្រប់រូប UNIDO Cambodia World Food Programme និង World Health Organization (WHO) បានចូលរួមដំណើរទស្សនកិច្ច ដែលរៀបចំឡើងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីជួបជាមួយសហគមន៍ជនភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដែលរងប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
ពួកយើងបានស្តាប់ការព្រួយបារម្ភរបស់គ្រួសារជនភៀសសឹក និងបានវាយតម្លៃស្ថានភាពជាក់ស្តែងនៅទីនោះ។ ដោយបានសម្របសម្រួលជាមួយនឹងអាជ្ញាធរជាតិ អង្គការសហប្រជាជាតិ រួមជាមួយនឹងដៃគូមនុស្សធម៌ជាតិ និងអន្តរជាតិ ក៏បានចាប់ផ្តើមកៀងគរការឆ្លើយតបមនុស្សធម៌ ដើម្បីជួយដោះស្រាយសេចក្តីត្រូវការបន្ទាន់របស់សហគមន៍ជនភៀសសឹកទាំងនោះផងដែរ។
សំខាន់ជាងនេះទៅទៀត ពួកយើងសង្ឃឹមថានឹងមានសន្តិភាពយូរអង្វែង ដើម្បីអាចឱ្យសហគមន៍ជនភៀសសឹកទាំងនេះត្រឡប់ទៅផ្ទះរបស់គេវិញដោយសុវត្ថិភាព និងកសាងជីវិតរបស់ពួកគាត់ឡើងវិញដោយគ្មានការភិតភ័យ៕

