**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង

កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥នៅប្រទេសស្វីស បានបិទបញ្ចប់ដោយការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជាទទួលបានលទ្ធផលជាទីមោទនៈ

ភ្នំពេញ៖ កិច្ចប្រជុំប្រធានសភាស្រ្តីលើកទី១៥ ដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រជុំជាមួយបណ្តាប្រធានសភាជាស្រ្តីមកពី៣០ប្រទេសក្នុងពិភពលោកបានបិទបញ្ចប់ដោយជោគជ័យនិងអត្ថន័យ នៅរសៀលដែលជាពេលរាត្រីនៅកម្ពុជា ក្នុងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំប្រធានសភាស្រ្តីលើកទី១៥ ដែលរៀបចំឡើងដោយសហភាពអន្តរសភា (IPU) សហការជាមួយសភាប្រទេសស្វីស បានជំរុញឱ្យមានការយកចិត្តទុកដាក់បន្តទៀត លើសមភាពយេនឌ័រ ខណៈពិភពលោកអបអរខួបលើកទី៣០ នៃសេចក្តីថ្លែងការណ៍ និងវេទិកាសម្រាប់សកម្មភាពទីក្រុងប៉េកាំង ដែលត្រូវបានចាត់ទុកជាប្លង់មេសម្រាប់សិទ្ធិស្ត្រី ព្រមទាំងខួប ១០ ឆ្នាំនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និង២៥ឆ្នាំចាប់តាំងពីការអនុម័តរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិ។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញថ្លែងបទអន្តរគមន៍ចំនួនពីរលើក។ លើកទី១នៅក្នុងសម័យប្រជុំលើកទី១ ក្រោមមូលបទ«ការដឹកនាំដើម្បីសន្តិភាពរួម និងមានចីរភាព »។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ពិភពលោកបច្ចុប្បន្ន កំពុងស្ថិតនៅចំណុចរបត់ដ៏សំខាន់មួយដែលប្រឈមទៅនឹងជម្រើសមួយដ៏លំបាក៖ ត្រូវការសន្តិភាព ឬសង្រ្គាម? តើត្រូវគោរពច្បាប់អន្តរជាតិ ឬបណ្តោយឱ្យមានការធ្លាក់ចុះ? តើយើងត្រូវការនូវ វិបុលភាពរួម ឬ ការគិតបំផ្លិចបំផ្លាញដោយមានអ្នកឈ្នះ និងអ្នកចាញ់?។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការចុះខ្សោយនៃអភិបាលកិច្ចសកល និងការមិនគោរពច្បាប់អន្តរជាតិ បានគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា“យើងចាំបាច់ត្រូវឈរជាមួយគ្នាឱ្យរឹងមាំក្នុងការការពារច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគីនិយម ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះនៃសន្តិភាព”។ ជាមួយគ្នានេះ សម្តេចក៏បានគូសបញ្ជាក់ពីបេះដូងស្រឡាញ់សន្តិភាព របស់កម្ពុជាផងដែរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បច្ចុប្បន្នស្ត្រីកម្ពុជាបម្រើការងារយ៉ាងល្អប្រសើរក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលជាវិភាគទានរបស់ស្រ្តីកម្ពុជាឆ្លុះបញ្ចាំងពីបេះដូងនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនិងការស្រឡាញ់សន្តិភាពរបស់កម្ពុជា។

បទអន្តរាគមន៍របស់សម្តេចប្រធានរដ្ឋសភាមួយទៀត នៅក្នុងសម័យប្រជុំលើកទី២ ជុំវិញ បញ្ហាប្រឈមថ្មីៗកំពុងជះឥទ្ធិពលដល់សន្តិភាព ដោយបរិយាបន្ននិងយូរអង្វែង និងមាគ៌ាឆ្ពោះទៅមុខ លើប្រធានបទ «ការប្រែប្រួលអាកាសធាតុមិនមានការប្រកាន់ភេទ ហើយបង្កផលប៉ះពាល់ដូចគ្នាចំពោះស្ត្រី និងបុរស» ។

ក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ការប្រែប្រួសអាកាសធាតុកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោក។ ការប្រែប្រួលអាកាសធាតុបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខមនុស្សជាតិ ជាពិសេសជីវភាពរស់នៅរបស់ប្រជាជន។ ការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់ដល់ក្រុមមនុស្សផ្សេងៗគ្នា អាស្រ័យលើកម្រិតនៃភាពធន់ និងការសម្របខ្លួនរបស់ពួកគេ។ស្ត្រី និងក្មេងស្រីប្រឈមនឹងហានិភ័យ និងបន្ទុកធ្ងន់ ហើយមិនសមាមាត្រជាមួយបុរសឡើយ។

ដើម្បីកាត់បន្ថយហានិភ័យលើស្រ្តីនិងកុមារពីការប្រែប្រួលអាកាសធាតុនេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវ អនុសាសន៍ទំាងបីចំណុច រួមមាន ទី១ គេត្រូវបញ្ចូលគោលនយោបាយឆ្លើយតបនឹងយេនឌ័រ ទី២ ត្រូវពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តីទៅក្នុងប្រព័ន្ធអភិបាលកិច្ចធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលកិច្ចការនេះអាចធ្វើទៅបានលុះត្រាតែ មានការគាំទ្រយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ និងទី៣ គេត្រូវជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូពីភាគីពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

សូមបញ្ជាក់ថាក្រោយពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥នេះហើយ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញចូលរួមសន្និសីទប្រធានសភាពិភពលោក លើកទី៦ ដែលប្រារព្ធធ្វើនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង