**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “កុមារជាទំពាំងស្នងឫស្សី” និង “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ”

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា” ដែលមានទីតាំងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “កុមារជាទំពាំងស្នងឫស្សី” និង “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ”, ព្រមទាំងបានផ្តល់សច្ចាប័នអន្តរជាតិជាច្រើន ជាអាទិ៍៖ (១). អនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២, (២). អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩, (៣). ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ, (៤). ពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ នៅឆ្នាំ២០០២, (៥). អនុសញ្ញាលេខ១៨២ ស្តីពី ការហាមប្រាម និង សកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅឆ្នាំ២០០៥, និង (៦). អនុសញ្ញាក្រុងឡាអេស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស នៅឆ្នាំ២០០៧ ជាដើម ។

ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋនូវការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ, ជាពិសេស ស្រ្តី និង កុមារ ដែលជាជនងាយរងគ្រោះបំផុត និងសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅទូទាំងប្រទេសកម្ពុជា ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និង លិខិតបទដ្ឋានគតិយុត្តជាច្រើន របស់រាជរដ្ឋាភិបាល ដើម្បីគាំពារ និង លើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឆ្នាំ២០០៩ និង ដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ក្នុងឆ្នាំ២០២០ ជាមួយចក្ខុវិស័យ «ធានាឱ្យកុមារគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិស្មើៗគ្នា ដូចមានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ និង ពិធីសារបន្ថែម, មានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ សិទ្ធិអភិវឌ្ឍ និង សិទ្ធិចូលរួម », និង គោលបំណង «ពង្រឹងការអនុវត្តប្រព័ន្ធកិច្ចការពារកុមារមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ប្រទាក់ក្រឡាគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ សំដៅឆ្លើយតបទៅនឹងកិច្ចការពារកុមារពីការរំលោភបំពាន និង ការកេងប្រវ័ញ្ចគ្រប់ទម្រង់ ដើម្បីជាឧត្តមប្រយោជន៍របស់កុមារ» ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នំា២០២៥-២០៣០។ ក្នុងនោះ, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បាន និង កំពុង ដើរតួនាទីជាយន្តការសម្របសម្រួល និង ផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើការងារទាក់ទងនឹងការរស់រានមានជីវិត, ការអភិវឌ្ឍ, ការការពារ, ការលើកកម្ពស់សុខុមាលភាព និង ការចូលរួមចំណែក របស់កុមារ ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់សម្រាប់អង្គការក្រៅរដ្ឋាភិបាល និងដៃគូ ដែលធ្វើការពិតប្រាកដ នៅកម្ពុជា។ ជាក់ស្ដែង, អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និង អង្គការមូលនិធិកុមារកម្ពុជា ។ អង្គភាពការពារកុមារនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ជាមួយគោលបំណងផ្តល់ការជ្រោមជ្រែងគ្រប់ជ្រុងជ្រោយនៅក្នុងកិច្ចការស៊ើបអង្កេត និង កិច្ចការគាំពារកុមាររងគ្រោះ ដោយសារបទល្មើស, បៀតបៀន, កេងប្រវ័ញ្ច និង ជួញដូរ ។ លើសពីនេះ, អង្គភាពការពារកុមារ មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និង គុណតម្លៃត្រឹមត្រូវ ដែលបាន និង កំពុងដើរតួនាទីជាត្រីវិស័យ សម្រាប់ដឹកនាំអង្គភាពនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការគាំពារកុមារកម្ពុជា, តាមរយៈ ការផ្តល់សេវាកម្មស៊ើបអង្កេត និង សេវាកម្មគាំពារកុមាររងគ្រោះ ដោយសារអំពើរំលោភបំពាននានា៕

អត្ថបទដែលជាប់ទាក់ទង