លោក ងិន សុវិមាន បើកសិក្ខាសាលាអនុម័តផែនទីតំបន់រសើបខេត្ត សម្រាប់ផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ (តំបន់៣) ក្នុងខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោក ងិន សុវិមាន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញបើកសិក្ខាសាលាអនុម័តផែនទីតំបន់រសើបខេត្ត សម្រាប់ ផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ (តំបន់៣) ក្នុងខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង នឹងខេត្តក្រចេះ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ តំណាងរដ្ឋបាលខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាល-អភិបាលរង ក្រុង-ស្រុក លោក លោកស្រីនាយិកា ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ សិក្ខាសាលានេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ គ អគាររដ្ឋបាលខេត្ត៕

