**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

ឯកឧត្តម ស៊ុន មេសា ៖ ពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗ

ភ្នំពេញ៖ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ អះអាងថា មានពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធ។
ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រោយមានជម្លោះបញ្ហាព្រំដែនរវាងកម្ពុជា ថៃ ដែលទាហានថៃបានបិទព្រំដែនដោយឯកតោភាគី និងឈានដល់ការរីករាលដាលដល់ពលករខ្មែរដែលធ្វើការស្នាក់នៅប្រទេសថៃ ដោយការមិនពេញចិត្ដ ម៉ាកងាយ និងមិនផ្ដល់តម្លៃផងនោះ រាជរដ្ឋាភិបាលកម្ពុជារួមសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យពលករខ្មែរត្រឡប់មកកម្ពុជាវិញ និងណែនាំឱ្យឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំផែនការទទួលពលករកម្ពុជាចាំជួយសម្រួលឯកសារ និងបញ្ហានានាជូនពលករខ្មែរ នៅតាមព្រំដែនផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្ដម បានះអាងថា គិតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរដែលបានទៅធ្វើពលករនៅក្នុងប្រទេសថៃបានវិលមកប្រទេសកម្ពុជាវិញ មានសរុបចំនួនប្រមាណ៥ម៉ឺននាក់ និងមានពលករមានប័ណ្ណព្រំដែនជាង២ម៉ឺននាក់ ក្នុងនោះមានពលករជាង១ម៉ឺននាក់ទទួលបានឱកាសការងារធ្វើភ្លាមៗ ក្រោមការសម្របសម្រួលរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងការងារ បន្ទាប់ពីប្រទេសថៃបានបិទព្រំដែនដោយឯកតោភាគី។
ឯកឧត្តមអ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា ពលករជាង ៣ម៉ឺននាក់ ដែលមិនទាន់ទទួលបានការងារធ្វើ ក៏ទទួលបានព័ត៌មានពីមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធនៅច្រកព្រំដែនអន្តរជាតិ បានបំពេញតួនាទីប្រចាំថ្ងៃរបស់ខ្លួនយ៉ាងល្អប្រសើរ ក្នុងការផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់ ប.ស.ស. ដល់បងប្អូនប្រជាពលរដ្ឋជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញផងដែរ។
សំឡេង«ឱកាសការងារនេះ យើងផ្សព្វផ្សាយពីរោងចក្រសហគ្រាសដែលមានតម្រូវការ សហគ្រាសមួយណាផ្នែកអ្វី ទីតាំងនៅទីណា លេខទូរស័ព្ទ ត្រូវការកម្លាំងពលកម្មប៉ុន្មាន នេះគឺឯកសារដែលយើងផ្ដល់ព័ត៌មានជូនពលករដែលត្រឡប់មកពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មានឱកាសការងារធ្វើភ្លាមៗផ្ទាល់តែម្ដង សម្រាប់ធានាសន្ដិសុខស្បៀង និងជីវភាព។ នេះគឺជាយន្ដរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងការងារអនុវត្ដតាមអនុសាសន៍របស់សម្ដេចតេជោ និងសម្ដេចធិបតី ហើយឯកឧត្ដមរដ្ឋមន្រ្ដីបានណែនាំឱ្យមន្រ្ដីគ្រប់ច្រកទាំង៦ តាមព្រំដែន ដើម្បីផ្ដល់ព័ត៌មានតាមមណ្ឌលសុំចត និងមណ្ឌលទទួលពលករ»។
ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងប្រឈមការខ្វះកម្លាំងពលកម្មជាច្រើន ដើម្បីបំពេញតម្រូវការទីផ្សារការងារនៅតាមរោងចក្រសហគ្រាសជាច្រើន។ ផ្អែកលើកំណើនរោងចក្រសហគ្រាសខាងលើនេះហើយ បានធ្វើឱ្យកម្ពុជាមានតម្រូវការកម្លាំងពលកម្មរហូតដល់ទៅជាង២៥ម៉ឺននាក់ ក្នុងនោះវិស័យឧស្សាហកម្មនាំមុខគេ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជា២២ ម៉ឺននាក់ឯណោះ។
ឯកឧត្តមបន្តថា បើងាកទៅមើលរយៈពេល៦ខែដើមឆ្នាំ២០២៥នេះវិញឃើញថា សុខភាពនៃការវិនិយោគនៅកម្ពុជា មានរោងចក្រសហគ្រាសបន្តកើនឡើងរហូតដល់ទៅ៨៥៨រោងចក្រ សហគ្រាស ដោយនៅក្នុងនោះ វិស័យកាត់ដេរមានការកើនឡើងប្រមាណ១១៦រោងចក្រសហគ្រាស ដែលកំណើននេះបង្ហាញថា វិនិយោគិនទាំងជាតិ និងអន្តរជាតិ មានជំនឿទុកចិត្ត មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានជួយសម្រួល និងលើកទឹកចិត្ដក្នុងការវិនិយោគ។ ពិសេសបន្តរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ក្នុងរយៈពេល២២ខែ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរោងចក្រសហគ្រាស មានការកើនឡើងប្រមាណ ៥៣៥៦ រោងចក្រ គឺបានកើនឡើងពី ៤០៣០០ ទៅដល់ ៤៥ ៦៥៦ រោងចក្រសហគ្រាស ហើយវិស័យកាត់ដេរ ក៏បានកើនឡើងចំនួន២១៦រោងចក្រ សហគ្រាស ពោលគឺបានកើនពីរ១៤៦៦ដល់១៦៨២រោងចក្រសហគ្រាស ស្មើនឹង១៤,៧៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៃអណត្តិទី៦កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង