**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

មន្រ្តីជាន់ខ្ពស់បរិស្ថាន៖ ការដាំកូនឈើជាការបង្កើនគម្របបៃតងនិងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍

ភ្នំពេញ៖ «ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលយកកូនឈើទៅដាំតាមសហគមន៍ និងដាំស្តារព្រៃ មិនត្រឹមតែបង្កើនភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ដើមឈើ ដែលបានដាំនៅពេលនេះ នឹងក្លាយជាព្រៃឈើ និងកេរដំណែលធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ហើយក័ជាផ្នែកមួយ នៃការអភិវឌ្ឍគោលដៅលំហែបៃតង ដែលទាក់ទាញទេសចរ នាពេលអនាគតផងដែរ»។

នេះគឺជាថ្លែងរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅចំពោះមុខថ្នាក់ដឹកនាំ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលស្រុកអូររាំងឪ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ រួមជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ក្រុមយុវជន និងប្រជាពលរដ្ឋនៅ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមកពីឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃអង្គារ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម បានថ្លែងបន្តថា ការចូលរួមដាំដើមឈើនៅមូលដ្ឋានគ្រប់ទីកន្លែង រួមចំណែក ជំរុញលើកទឹកចិត្តប្រជាសហគមន៍ ចូលរួម ក្នុងសកម្មភាពយុទ្ធនាការ ពិពរណ៍«ពន្លកបៃតង» ចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋយកទៅដាំ និងរួមជាមួយព្រឹត្តិការដាំកូនត្នោត១លានដើម ក្នុងឆ្នាំ២០២៥ ដែលគ្រោងរៀបចំឡើងដោយក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២៥ នៅវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ។

ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចការងារ របស់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ក្នុងខេត្តត្ពូងឃ្មុំ និងជាពិសេសប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួម ចូលរួមការពារ និងអភិរក្សធានធានធម្មជាតិ និងបានតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍បរិស្ថាន ដើម្បីបង្កើនជីវភាពសហគមន៍។ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកន្លងមក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចទស្សនវិស័យឆ្នាំ២០៥០ កម្ពុជា ប្រទេសមានចំណូលខ្ពស់ និងអព្យាក្រឹតកាបូន។

ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងពីសារៈសំខាន់នៃការដឹកនាំ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្ពូងឃ្មុំ ក្នុងការដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះមានយុទ្ធនាការ «ពន្លកបៃតង» ជំរុញការដាំដើមឈើឱ្យបានច្រើន នៅតាមតំបន់ព្រៃរិចរិល តំបន់សហគមន៍ ដែលផ្តល់គម្របបៃតង ផ្តល់ជាស្បៀង សម្រស់របស់មូលដ្ឋាន ទៅដល់ភ្ញៀវទេសចរណ៍ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ ក្នុងតំបន់ នៅពេលរុក្ខជាតិទាំងអស់នេះ ដុះលូតលាស់ធំឡើង។

ឯកឧត្តមបានបន្ថែមថា សកម្មភាពទាំងនេះ ក៏ជាការចូលរួមធ្វើឱ្យប្រជាពលរដ្ឋឈប់ចូលព្រៃកាប់ឈើ ឈប់ប្រមាញ់សត្វព្រៃ ដូចមុន ហើយងាកមកជាអ្នកចូលរួមអភិរក្ស ថែរក្សាព្រៃឈើ ដើម្បីការពារធនធានធម្មជាតិ និងរៀបចំគោលដៅលំហែបៃតង ជាគួរទីទាក់ទាញ និងបន្សល់ទុកសម្រាប់កូនចៅ តជំនាន់ក្រោយៗទៀត។

សូមបញ្ជាក់ថា រដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានគម្រោងដាំកូនឈើតាមមូលដ្ឋាន តាមដងផ្លូវ ចំនួនប្រមាណ១ម៉ឺនដើម ក្នុងឆ្នាំ២០២៥ ហើយដោយឡែកនៅក្នុងឃុំព្រះធាតុ នៅថ្ងៃនេះ ក្រុមការងារក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ បានដាំកូនឈើអមសងខាងផ្លូវ និងតាមគេហដ្ឋាន ចំនួន១០០០ដើម។ កូនឈើដែលយកមកដាំនៅពេលនេះ ជាអំណោយរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ ដែលបានបណ្តុះកូនឈើបានជាង៣៨ម៉ឺនដើម ជាឈើប្រភេទឈើហូបផ្លែ ឈើព្រៃ និងកូនត្នោត។ ក្នុងឆ្នាំ២០២៥នេះ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នេះ បានផ្តល់កូនឈើជូនសាធារណជន ដោយឥតគិតថ្លៃជាបណ្តើរៗ ចំនួនជាង៣ម៉ឺនដើម រួចមកហើយ ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបណ្តុះកូនឈើនៅតាមថ្នាលរបស់មន្ទីរបរិស្ថានទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅខេត្តត្បូងឃ្មុំ សៀមរាប កោះកុង មណ្ឌលគីរី និងកំពង់ស្ពឺ នៅឆ្នាំ២០២៥ បានចំនួនជាង ៣,៤លានដើម ហើយបានចែកជូនសាធារណជនជាបណ្តើរៗ នៅឆ្នាំនេះ បានចំនួនជាង៨៥ម៉ឺនដើមរួចមកហើយ រហូតមកទល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងបរិស្ថានគ្រោងចែកកូនឈើនៅឆ្នាំ២០២៥នេះចំនួន៣លានដើម ក្នុងនោះមានកូនត្នោតចំនួន១លានដើម៕

អត្ថបទដែលជាប់ទាក់ទង