**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម

សន្ទុះនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន ជំរុញនវានុវត្តន៍ឌីជីថលសកលនិងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ

ចាប់តាំងពីការដាក់ចេញនូវគោលនយោបាយ “ចិនឌីជីថល” (Digital China) ក្នុងឆ្នាំ២០១៥ មក សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន ទទួលបាននូវសន្ទុះអភិវឌ្ឍន៍យ៉ាងខ្លាំង ជាមួយនឹងសមិទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បណ្តាញអ៊ិនធើណែត 5G បញ្ញាសិប្បនិម្មិត (AI) និងទីក្រុងឆ្លាតវៃជាដើម។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ អ្នកប្រើប្រាស់អ៊ិនធើណែតក្នុងប្រទេសចិន បានកើនឡើងដល់ ១,១ ពាន់លាននាក់ (ស្មើនឹង ៧៨,៦% នៃប្រជាជនសរុប) ហើយទីផ្សារលក់រាយតាមប្រព័ន្ធអ៊ិនធើណែតរបស់ចិន សម្រេចបានប្រមាណ ២,១៦ ពាន់ពាន់លានដុល្លារអាម៉េរិក ដែលជាទំហំសេដ្ឋកិច្ចឌីជីថលធំជាងគេលំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក។
ស្របពេលដែលសន្ទុះនៃសេដ្ឋកិច្ចឌីជីថលចិន បានរួមចំណែកដល់ភាពធន់ និងកំណើនសេដ្ឋកិច្ចក្នុងស្រុករបស់ចិន វាក៏បានក្លាយទៅជាកត្តាជំរុញដ៏សំខាន់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឌីជីថលអន្តរជាតិ និងនាំមកនូវកាលានុវត្តភាពថ្មីៗសម្រាប់ការផ្លាស់ប្តូរឧត្តមានុវត្តន៍ក្នុងវិស័យសេដ្ឋកិច្ចឌីជីថលផងដែរ។
ជាក់ស្តែង ក្នុងសន្និសីទសេដ្ឋកិច្ចឌីជីថលសកលឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង នាដើមខែកក្កដានេះ ប្រទេសចិនបានបង្កើត “សម្ព័ន្ធភាពទីក្រុងសេដ្ឋកិច្ចឌីជីថលសកល (Digital Economy Cities Alliance – DEC40)” ជាមួយនឹងទីក្រុងចំនួន ៤០ មកពីទ្វីប និងតំបន់នានា ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នឌីជីថល បង្កើតស្តង់ដារសម្រាប់អភិបាលកិច្ចឌីជីថល និងចែករំលែកនូវផែនទីចង្អុលផ្លូវឌីជីថលទីក្រុងចិនដល់ដៃគូនានា។
គំនិតផ្តួចផ្តើម DEC40 មិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ប្រទេសចិន ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនោះទេ ប៉ុន្តែក៏នឹងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលប្រឈម នឹងគម្លាតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបញ្ហាអភិបាលកិច្ចឌីជីថលផងដែរ។
ក្រោមគំនិតផ្តួចផ្តើម DEC40 ប្រទេសចិននឹងអនុវត្តនូវផែនការសកម្មភាពចំនួន ៣ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដែលក្នុងនោះរួមមាន៖ (១) ការផ្តល់សេវារៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសេវាប្រឹក្សាយោបល់ដល់ទីក្រុងចំនួន ១០០ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ (២) ការបណ្តុះបណ្តាលមន្ត្រីអភិបាលកិច្ចឌីជីថលកម្រិតទីក្រុងចំនួន ១០០ នាក់ និង (៣) ការដាក់ចេញនូវគម្រោងចំនួន ១០ ក្នុងវិស័យកសិកម្មឆ្លាតវៃ និងការថែទាំសុខភាពឌីជីថល។
ជាងនេះទៅទៀត វឌ្ឍនភាពយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ក្នុងវិស័យបច្ចេកវិទ្យាឆ្លាតវៃ និងសេដ្ឋកិច្ចឌីជីថល ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ។
តួយ៉ាង ប្រទេសចិនបានដាក់ចេញគំនិតផ្តួចផ្តើមផ្លូវសូត្រឌីជីថល (Digital Silk Road) ដើម្បីជំរុញការតភ្ជាប់ឌីជីថលសកល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិក ព្រមទាំងចែករំលែកគំរូបច្ចេកវិទ្យារបស់ចិន។
ជាមួយនឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌផ្លូវសូត្រឌីជីថល ប្រទេសចិនបានក្លាយទៅជាដៃគូឈានមុខរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ផ្អែកលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ទទួលបានលទ្ធភាពក្នុងការពង្រីកបណ្តាញខ្សែកាបអុបទិក អភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃ និងជំនាញឌីជីថល ព្រមទាំងជំរុញនវានុវត្តន៍ឌីជីថល។
ថ្មីៗនេះ ក្នុងនាមជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចឌីជីថលអង្គការសហប្រតិបត្តិការសៀងហៃ ដែលបានប្រព្រឹត្តទៅនៅទីក្រុងធានជីង ប្រទេសចិនបានកៀរគរនូវគម្រោងវិនិយោគចំនួន ២១ សរុបជាទឹកប្រាក់ប្រមាណ ១៨៦ លានដុល្លារអាម៉េរិក គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធថាមពលកុំព្យូទ័រ ការថែទាំសុខភាព និងថាមពលឆ្លាតវៃជាដើម។
គម្រោងទាំងនេះ នឹងបង្កើនសន្ទុះថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយគម្លាតឌីជីថល និងលើកកម្ពស់ភាពធន់នៃប្រព័ន្ធសេដ្ឋកិច្ចក្នុងសហគមន៍ ដែលជាក្របខណ្ឌចាំបាច់សម្រាប់ការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សរុបមក ខណៈដែលពិភពលោកឈានចូលក្នុងយុគសម័យឌីជីថល សន្ទុះនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន នឹងក្លាយទៅជាក្បាលម៉ាស៊ីននៃការជំរុញនវានុវត្តន៍ឌីជីថលសកល ព្រមទាំងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយនឹងការប្តេជ្ញាចិត្តឥតងាករេចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពហុភាគីនិយម ប្រទេសចិននឹងបន្តដើរតួនាទីកាន់តែសំខាន់ ក្នុងការពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕
ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង