**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស និងប្រធានាធិបតីបារាំង ដាក់ចេញនូវការគ្រប់គ្រងអន្តោប្រវេសន៍កាន់តែតឹងរ៉ឹង ជាមួយនិងការចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ

ឡុងដ៏៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានដាក់ចេញនូវការគ្រប់គ្រងអន្តោប្រវេសន៍កាន់តែតឹងរ៉ឹង ជាមួយនិងការចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ក៏ដូចជាផែនការគាំទ្រអ៊ុយក្រែន ក្នុងករណីមានបទឈប់បាញ់។

ក្នុងសន្និសីទសារព័ត៌មាន មេដឹកនាំទាំងពីរ បានប្រកាសពីការយល់ព្រមជាគោលការណ៍ លើច្រកចេញចូលតែមួយ ដែលតម្រូវឱ្យចក្រភពអង់គ្លេស និរទេសអ្នកដែលមិនមានឯកសារត្រឹមត្រូវត្រឡប់ទៅបារាំងវិញ ជាថ្នូរនឹងការទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់ ដែលមានសាច់ញាតិជាជនជាតិបារាំងនៅអង់គ្លេស ក្នុងចំនួនស្មើគ្នា។

គេមិនទាន់ច្បាស់ទេថាតើកិច្ចព្រមព្រៀងនេះ នឹងមានផលប៉ះពាល់ខ្លាំងឬយ៉ាងណា។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានលើកឡើងពីតម្រូវការនៃកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានការត្រួតពិនិត្យផ្លូវច្បាប់ជាមុន ប្រកបដោយតម្លាភាព មានការទទួលស្គាល់ពេញលេញពីគណៈកម្មាការ និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប។

ជាមួយគ្នានេះ ទីក្រុងប៉ារីស នឹងក្លាយជាទីស្នាក់ការកណ្តាលថ្មីនៃក្រុមសម្ព័ន្ធមិត្តជួយអ៊ុយក្រែន ហើយ១២ខែក្រោយមក នឹងប្តូរវេនទៅឱ្យទៅទីក្រុងឡុងដ៍វិញម្តង។ ប្រទេសទាំងពីរ ក៏នឹងបង្កើតកងកម្លាំងក្រោយបទឈប់បាញ់ ដើម្បីកសាងកម្លាំងជើងគោក អាកាស និងសមុទ្ររបស់អ៊ុយក្រែនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង