**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ

តុលាការកូរ៉េខាងត្បូង អនុម័តលើដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk Yeol

សេអ៊ូល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP តុលាការមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា បានអនុម័តលើដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk Yeol ហើយបញ្ជូនរូបលោកទៅមន្ទីរឃុំឃាំង ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតពិសេសព្យាយាមចាប់ខ្លួនរូបលោកសាជាថ្មី ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក។

លោក Yoon ត្រូវបានដោះលែងពីការឃុំខ្លួនកាលពីខែមីនា ក្រោយតុលាការ Seoul Central District លុបចោលការចាប់ខ្លួនរូបលោកកាលពីខែមករា ដើម្បីអនុញ្ញាតឱ្យរូបលោកបង្ហាញខ្លួននៅសវនាការលើបទចោទប្រកាន់បះបោរដោយមិនចំាបាច់ជាប់ឃុំក្នុងមន្ទីរឃុំឃាំង។

កាលពីខែមេសា លោក Yoon ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងទម្លាក់ចេញពីតំណែងជាផ្លូវការ។ ក៏ប៉ុន្តែ ក្រុមរដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូងមិនទាន់អស់ចិត្តនោះទេ ដោយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ពួកគេបានព្យាយាមស្នើដីកាចាប់ខ្លួនលោក Yoon សាជាថ្មីលើបទចោទប្រកាន់មួយចំនួនក្នុងនោះរួមមាន ការរំលោភអំណាច និងបង្កឧបសគ្គដល់មន្ត្រីអនុវត្តច្បាប់។ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ទើបតុលាការ Seoul Central District បានចេញដីកាចាប់ខ្លួនលោក Yoon ដោយបារម្ភថា រូបលោកអាចនឹងព្យាយាម បំផ្លាញភស្តុតាង។

គួរបញ្ជាក់ថា លោក Yoon បានបដិសេធការកោះហៅជាច្រើនលើកពីរដ្ឋអាជ្ញាពិសេសម្នាក់ ជុំវិញការស៊ើបអង្កេតលើការប៉ុនប៉នប្រើច្បាប់អាជ្ញាសឹក មិនបានសម្រេចកាលពីខែធ្នូ ឆ្នាំ២០២៤។ ការបដិសេធនេះឯងបានជំរុញក្រុមរដ្ឋអាជ្ញាស្វែងរកដីកាចាប់ខ្លួនរូបលោកជាថ្មីកាលថ្ងៃទី២៤ ខែមិថុនា។

ដីកាចាប់ខ្លួនដំបូងឡើយត្រូវបានបដិសេធ ដោយតុលាការអះអាងថាលោក Yoon មានបង្ហាញសញ្ញាផ្ដល់កិច្ចសហការ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន រដ្ឋអាជ្ញាពិសេសបានស្នើសុំដីកាចាប់ខ្លួន ជាមួយការអះអាងថាការចាប់ខ្លួនអតីតប្រធានាធិបតីរូបនេះជារឿងចាំបាច់។

លោក Yoon បានចូលរួមក្នុងសវការកាលពីថ្ងៃពុធម្សិលមិញដែលមានរយៈ៧ម៉ោង ដោយអំឡុងពេលនេះលោកបានច្រានចោលរាល់ការចោទប្រកាន់ ទាំងអស់ប្រឆាំងរូបលោក មុននឹងរូបលោកត្រូវបានគេនាំខ្លួនទៅកាន់មន្ទីរឃុំឃាំងមួយនៅក្បែររដ្ឋធានីសេអ៊ូល៕

អត្ថបទដែលជាប់ទាក់ទង