**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្ស៉ី លោក Roman Starovoit ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្ដរបស់លោកនៅឯជាយទីក្រុងមូស្គូ ដោយមានស្នាមរបួសដោយសារគ្រាប់កាំភ្លើង

Reuters៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ថា អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្ស៉ី លោក Roman Starovoit ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្ដរបស់លោកនៅឯជាយទីក្រុងមូស្គូ ដោយមានស្នាមរបួសដោយសារគ្រាប់កំាភ្លើងមួយគ្រាប់ កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ខណៈក្រុមអ្នកស៊ើបអង្កេតអះអាងថាលោកបានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បណ្ដេញរូបលោកចេញពីតំណែង។

ក្រឹត្យមួយរបស់ប្រធានាធិបតីរុស្ស៉ីចេញផ្សាយកាលពីថ្ងៃចន្ទ មិនបានបញ្ជាក់ពីហេតុផលដែលលោក Roman Starovoit ត្រូវបានបណ្ដេញចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននោះទេ។ តែក្រុមអ្នកវិភាគ មួយចំនួនក្នុងប្រទេសរុស្ស៉ី ជឿថាលោក Starovoit ត្រូវបានបណ្ដេញចេញពីតំណែងទំនងជាដោយសារតែមានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតមួយជុំវិញអំពើពុករលួយនៅក្នុងតំបន់មួយដែលរូបលោកធ្លាប់ គ្រប់គ្រង។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់លើការសន្និដ្ឋាននេះដោយឯករាជ្យនោះទេ បើទោះជាប្រភពមួយពីឧស្សាហកម្មដឹកជញ្ជូនរបស់រុស្ស៉ីបានឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា តំណែងរបស់លោក Starovoit បានរង្គោះរង្គើរជាច្រើនខែមកហើយដោយសារតែរឿងអាស្រូវពុករលួយក៏ដោយ។

ក្រុមអ្នកស៊ើបអង្កេតរុស្ស៉ី កំពុងបើកការស៊ើបអង្កេតថាតើមូលនិធិ ២៤៦លានដុល្លារសម្រាប់ពង្រឹងព្រំដែនរបស់រុស្ស៉ីជាមួយអ៊ុយក្រែននៅក្នុងតំបន់ Kursk ត្រូវបានចំណាយដោយត្រឹមត្រូវ ឬក៏មានប្រាក់មួយចំនួន ត្រូវបានកិបកេង។

ចំណែក គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៉ី ដែលទទួលបន្ទុកលើការស៊ើបអង្កេតបទល្មើសធំៗ ក៏បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដែរថាខ្លួនកំពុងធ្វើការដើម្បីបញ្ជាក់ពីមូលហេតុ ស្លាប់របស់លោក Starovoit។ តែការសន្និដ្ឋានបឋមគឺលោកបានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង។

គួរបញ្ជាក់ថា មុនត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្ស៉ីកាលពីខែឧសភា ឆ្នាំ២០២៤ លោក Starovoit ធ្លាប់កាន់តំណែងជាអភិបាលម្នាក់គ្រប់គ្រងតំបន់ Kursk រយៈពេលជិត ៥ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង