សម្តេចធិបតី លើកទឹកចិត្តឱ្យគ្រូបន្ទុកថ្នាក់ និងឪពុកម្ដាយបង្កើតក្រុមតេឡេក្រាមជាមួយគ្នា ដើម្បីតាមដានការសិក្សា និងវត្តមានកូនរបស់ខ្លួន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យគ្រូបន្ទុកថ្នាក់ និងឪពុកម្ដាយបង្កើតក្រុម (Group) តេឡេក្រាមជាមួយគ្នា ដើម្បីតាមដានការសិក្សា និងវត្តមានរបស់កូនរបស់ខ្លួន ជាពិសេសលទ្ធផលការសិក្សារបស់ពួកគេ។
សម្ដេចធិបតីបានលើកឡើងបែបននេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បន្ថែមថា ឥរិយាបថ សមត្ថភាព ចំណេះដឹង គឺជាអ្វីដែលសិស្សត្រូវទទួលបានពីគុណភាពអប់រំនៅតាមសាលារៀន ហើយសិស្សអាចយកលទ្ធផលទាំងនេះទៅអនុវត្តនៅក្នុងសង្គម៕

