**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២​បាន​ជាប់ចោទ​ព្យាបាល​ក្មេង​ប្រុស​អាយុ ៨​ខែ​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​

ភ្នំពេញ៖មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២​បាន​ជាប់ចោទ​ព្យាបាល​ក្មេង​ប្រុស​អាយុ ៨​ខែ​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​កើត​ទុក​មិន​សុខចិត្ត ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី ៧​ខែកក្កដា​ឆ្នាំ​២០២៥ នៅ​ទីតាំង​មន្ទីរពេទ្យ​ដែល​ស្ថិត​នៅផ្ទះ​លេខ ៦៤ L​ផ្លូវ​លេខ ២៦៥​ភូមិ​ទី ១៣ (​សំណង់ ១២)​សង្កាត់​ទឹកល្អក់​ទី ៣ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។

ក្មេង​ប្រុស​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​វង់ ចន្ទ វឌ្ឍនៈ​វិភូ អាយុ​៨​ខែ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​វេលា​ម៉ោង ៧​និង ៥០​នាទី​ព្រឹក ថ្ងៃ​ទី ៧​ខែកក្កដា​ឆ្នាំ​២០២៥ នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បន្ទាប់​ពី​បញ្ជូន​ចេញពី​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់ ១២​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ខាងលើ​មាន​ជំងឺគ្រុនឈាម​ហើយ​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់ ១២ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា​ឆ្នាំ ២០២៥​បន្ទាប់​ពី​ក្មេង​ប្រុស​ក្តៅខ្លួន​ ។ ​នៅ​ពេល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងលើ​ស្ថានភាព​ក្មេង​ប្រុស​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី ៧​ ខែកក្កដា ​ឆ្នាំ២០២៥ ក៏​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ។

​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ជ្រុល​ហួស​ទៅ​ហើយ ​គ្រូពេទ្យ​មិន​អាច​ជួយ​បាន ​ហើយ​ក្មេង​ប្រុស​ក៏​បាន​ដាច់ខ្យល់​ស្លាប់​នៅ​វេលា​ម៉ោង ៧ និង ៥០​នាទី​ព្រឹក​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កូនប្រុស​ជាទី​ស្រឡាញ់​បាន​ដាច់ខ្យល់​ស្លាប់​ក្រុម​គ្រួសារ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ហើយ​ទ្រហោយំ ហើយ​បាន​ចោទប្រកាន់​មក​លើ​គ្រូពេទ្យ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់ ១២​ថា មានការ​ធ្វេស ប្រហែស​មិន​យកចិត្តទុកដាក់​ទុក​បណ្ដោយ​ឲ្យ​កូន​របស់​គាត់​រហូត​ដល់​ធ្ងន់ធ្ងរ​បាត់បង់​ជីវិត​ហើយ​ប្តឹង សមត្ថកិច្ច​ក៏​ដូច​ជា​មន្ត្រី ពាក់ព័ន្ធ​ឲ្យ​ជួយ​អន្តរាគមន៍​ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​ព្រមទាំង​បីកូន​ជាទី​ស្រឡាញ់​របស់​គាត់​ទៅ​ដល់​មន្ទីរពេទ្យ​តែ​ម្ដង​។

​នៅ​ព្រឹក​នោះ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​នគរបាល​មូលដ្ឋាន​និង​នគរបាល​ជំនាញ​ក៏​ចុះ​ទៅ​ត្រួតពិនិត្យ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់ ១២​។

ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ថា ការ​ស្លាប់​របស់​ក្មេង​ប្រុស​រូប​នោះ​បណ្ដាល​មក​ពី​ការ​ធ្វើ​ប្រហែស​របស់​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ខាងលើ​ឬ​យ៉ាងណា​នោះ​ទេរ​ហូត​ដល់​វេលា​រសៀល សមត្ថកិច្ច​ជំនាញ​កំពុង​ត្រួតពិនិត្យ​សព​។​គេ​ពុំ​ដឹង​ថា ក្រុម​គ្រួសារ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​មន្ទីរពេទ្យ​ទៅ​កាន់​តុលាការ​ឬ​យ៉ាងណា​នោះ​ទេ​។

ទាក់ទិន​ការ​ចោទប្រកាន់​នេះ​គ្រូពេទ្យ គ្លីនិក​ខាងលើ​បានឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា រង់ចាំ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​សិន បើសិន​ឪពុក​ម្ដាយ​ឬ​អាណាព្យាបាល​ក្មេង​យល់​ថា​ការ​ព្យាបាល​របស់​គ្រូពេទ្យ​មាន​បញ្ហា ឬ​មានការ​ផ្វេ​ស​ប្រហែស ក្រុម​គ្រួសារ​អាច​ប្តឹង​ទៅតុលាការ​បាន​​ ។​

បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ និង​ប្រមូល​ព័ត៌មាន បាន លិខិត​ពិនិត្យ​ឈាម​របស់​មន្ទីរ​សម្រាក​ព្យាបាល​ជម្ងឺ​មេត្តា​សំណង់​១២ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា ក្មេង​ប្រុស ស្លាប់​ដោយ​ជម្ងឺគ្រុនឈាម​៕

អត្ថបទដែលជាប់ទាក់ទង