ឧត្តមសេនីយ៍ទោ ឡោ សុខា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំពង្រឹងវិធានការ ការងារលើជំនាញអត្តសញ្ញាណកម្ម

មណ្ឌលគិរី៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ជំរុញការងារអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពពង្រឹងណែនាំបន្ថែមលើការងារ របស់ជំនាញអត្តសញ្ញាណកម្ម ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី រួមមានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនការងារសេនាធិការ លោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម លោកនាយ នាយរងការិយាល័យសរុបផែនការ លោក លោកស្រី នាយរងការិយាល័យ នាយរងផ្នែកនិងមន្ត្រីចំណុះផែនការងារជំនាញអត្តសញ្ញាណកម្ម លោកអធិការ អធិការរងទទួលការងារសេនាធិការ អធិការរងទទួលការងារអត្តសញ្ញា ណកម្ម អធិការរងទទួលការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នាយផ្នែកអត្តសញ្ញាណកម្មនាយផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង២១
ជាច្រេីនរូបទៀតផងដែរ ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានផ្ដល់នូវអនុសាសន៍ណែនាំ ព្រមទាំង ផ្ដល់បទពិសោធន៍ល្អៗមួយចំនួនបន្ថែមទៀត ទៅលើការងារការិយាល័យជំនាញដើម្បីយកទៅអនុវត្ត បម្រេីការងារប្រចាំថ្ងៃឱ្យបានល្អប្រសើរគ្រប់ជ្រុងជ្រោយ ។

