**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន

កាកបាទក្រហមកម្ពុជា បន្តបើកវគ្គបំប៉នគ្រូបង្គោល ស្តីពី “ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម” ជូនទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា មកពី១៣គ្រឹះស្ថានឧត្តមសិក្សាទៀត ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា បានរៀបចំបើកវគ្គបំប៉នគ្រូបង្គោល (វគ្គទី២) ស្តីពី “ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម” ជូនទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៣៤នាក់ មកពី១៣គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពី មន្ត្រីទីស្នាក់ការកណ្តាល ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៥០នាក់ (ស្រី១៤នាក់)។

ក្នុងឱកាសបើកវគ្គបំប៉ន លោកជំទាវ ម៉ែន នារីសោភ័គ បានមានប្រសាស៍ថា ការបើកវគ្គបំប៉នថ្ងៃនេះ មិនមែនជាវគ្គនៃការយល់ដឹងជាមូលដ្ឋាននោះទេ គឺជាការបន្ថែមទៅលើអ្វីដែលបានបណ្តុះបណ្តាលរួចមកហើយកាលពីឆ្នាំ២០២៤, ហេតុដូចនេះ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងការសិក្សានិងបំពេញការងាររបស់យុវជន កក្រក នេះ គឺតែងតែមានការបំប៉ន នូវអ្វីដែលខ្វះចន្លោះ ឬរបកគំហើញថ្មីៗ វិធីសាស្ត្រ ចិត្តសាស្ត្រ អ្វីដែលប្លែក អ្វីដែលថ្មីបន្ថែម និងអ្វីដែលភ្លេចយកមករំលឹកឡើងវិញ។

លោកជំទាវ បានគូសបញ្ជាក់ពីគោលបំណងសំខាន់ចំនួន៣ ផ្នែកនៃវគ្គបំប៉ននេះ គឺទី១- រំលឹកពីប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ការប្រើប្រាស់និងការការពារបដិរូប និងច្បាប់មនុស្សធម៌អន្តរជាតិ, ទី២-ការងារដឹកនាំគ្រប់គ្រងក្លឹបយុវជន កក្រក, និងទី៣- វិជ្ជាសង្គ្រោះបឋម ដែលចាំបាច់ត្រូវតែបំប៉នជារៀងរាល់ឆ្នាំ។

លោកជំទាវបានមានប្រសាសន៍ថា ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមការគង់ប្រថាប់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ពិតជាមានសេចក្តីសោមមនស្សរីករាយ ក្នុងការបើកវគ្គបំប៉នទីប្រឹក្សា និងយុវជនក្រុមទី២នាថ្ងៃនេះ។

លោកជំទាវ បានជម្រាបជូនថា នៅក្នុងចំណោមទាំង៣ផ្នែកនេះ ផ្នែកដែលមានការចាប់អារម្មណ៍ជាងគេគឺវិជ្ជាសង្គ្រោះបឋម ដែលវិជ្ជានេះបានកើតមានឡើងចាប់តាំងពីនៅក្នុងសង្គ្រាមស៊ុលហ្វែរីណូ ដែលបានធ្វើឱ្យមានអ្នកស្លាប់និងរបួស ហើយដើម្បីជួយដល់ការសង្គ្រោះ គឺបង្កើតឱ្យមានអ្នកស្ម័គ្រចិត្ត សែងអ្នកស្លាប់ទៅបញ្ចុះ និងព្យាបាលអ្នករបួស។ បច្ចុប្បន្នការសង្គ្រោះបឋម គឺចំណេះដឹងជំនាញមួយដែលទិសយុទ្ធសាស្ត្ររបស់ កក្រក គឺក្នុងមួយគ្រួសារចាប់ពីថ្ងៃនេះ រហូតដល់ឆ្នាំ២០៣០ យល់ដឹងពីវិជ្ជាសង្គ្រោះបឋមម្នាក់ ពីព្រោះមានសារៈសំខាន់ជួយដល់សមាជិកក្នុងគ្រួសារ។ មុនដំបូងវិជ្ជាសង្គ្រោះបឋម កើតមានឡើងនៅពេលមានសង្គ្រាម ប៉ុន្តែបច្ចុប្បន្ន គិតអំពីការសង្គ្រោះក្នុងគ្រួសារ ដូចជាពេលលង់ទឹក តើយើងជួយសង្គ្រោះដូចម្តេច? ពេលមានរន្ទះគួរជួយបែបណា? ពេលមានភ្លើងឆេះផ្ទះ ពេលមានការរលាក ត្រូវសង្គ្រោះបែបណា? ពេលមានគ្រោះថ្នាក់ចរាចរណ៍គួរជួយយ៉ាងដូចម្តេច? និងពេលមានសមាជិកក្នុងគ្រួសារមានរបួសដោយកំបិត ឬរបស់មុតស្រួចតើគួរជួយដោយវិធីសាស្ត្រណា? ទាំងនេះសុទ្ធតែត្រូវការវិជ្ជាសង្គ្រោះបឋម ។

លោកជំទាវបានគូសបញ្ជាក់ថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ គឺជាការចុះអនុសញ្ញាក្រុងហ្សឺណែវ គោលការណ៍គ្រឹះ និងជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលក្នុងនោះ មានចែងពី ការការពារនិងប្រើប្រាស់បដិរូប, ចែងពីការការពារ និងជួយដល់ជនភៀសសឹក និងជនស៊ីវិល ដែលរងគ្រោះដោយសារសង្គ្រាម។ ក្នុងនោះក៏មានចែងពីការហាមប្រាមក្នុងការប្រើប្រាស់អាវុធធ្វើសង្គ្រាម ដែលនិយាយពីសមាមាត្រទាំងកម្លាំងនិងសព្វាវុធ មានដូចជា អាវុគីមី គ្រាប់មីន រថក្រោះ យន្តហោះ ជាដើម។

លោកជំទាវបានសង្កត់ថា នៅក្នុងពេលនេះការយល់ដឹង ពីច្បាប់មនុស្សធម៌អន្តរជាតិ ជាប្រការមួយដ៏សំខាន់ ព្រោះការរៀនពីច្បាប់នេះ មិនមែនតែនៅពេលមានសង្គ្រាមនោះទេ គឺត្រូវរៀននៅពេលមានសុខសន្តិភាព ដើម្បីពេលមានសង្គ្រាម មានជម្លោះប្រដាប់អាវុធកើតឡើង គឺគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិនេះ គឺជាអ្នកការពារមនុស្សជាតិបាន។ ដូចនេះក្នុងនាមនិស្សិត បញ្ញាវន ជាអ្នកនៅសមរភូមិក្រោយ ក្រៅពីផ្តល់ជំនួយដល់កងទ័ពជួរមុខ គឺត្រូវយកចិត្តទុកដាក់ ស្វែងយល់ពីច្បាប់មនុស្សធម៌អន្តជាតិ ដើម្បីយកទៅបញ្ជ្រៀបបន្ថែមនិងដើម្បីឱ្យមានការចាប់អារម្មណ៍ និងចូលរួមទាំងអស់គ្នា ដើម្បីជួយគាំពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ទាំងកងទ័ព និងជនស៊ីវិល និងសង្ឃឹមថាមានការចូលរួមនិងពង្រឹងច្បាប់មួយនេះឱ្យកាន់តែទូលំទូលាយ។

ជាចុងក្រោយលោកជំទាវ សង្ឃឹមថាសិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងស៊ីជម្រៅ ដើម្បីយកទៅអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនបាន គឺអាស្រ័យលើកត្តាធនធានមនុស្សដែលមានចំណេះដឹង និងមានសុខភាពល្អ។

សូមជម្រាបជូនដែរថា កាកបាទក្រហមកកម្ពុជា បានបើកវគ្គបំប៉នគ្រូបង្គោលទីប្រឹក្សា និងយុវជន កក្រក មកពីគ្រឹះស្ថានឧត្ដមសិក្សាទាំង ២៥ក្នុងរាជធានីភ្នំពេញ សរុប៦៤នាក់។ ក្នុងនោះវគ្គទី១ ចំនួន៣០នាក់ កាលពីថ្ងៃទី ១ ខែកក្កដា និងវគ្គទី២ចំនួន៣៤នាក់ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ៕

អត្ថបទដែលជាប់ទាក់ទង