ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ប្រកាសតែងតាំងមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១

កំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១ បានរៀបចំពិធីប្រកាសតែងតាំងមេបញ្ជាការថ្មី ជំនួសលោកមេបញ្ជាការចាស់ ដែលបានចូលនិវត្តន៍។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និងលោក ពិន សីហា អភិបាលរង ស្រុកកំពង់ត្រាច។
ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការសឹករងស្រុក លោកអធិការ អធិការរងនគរបាលស្រុក លោក លោកស្រី មេឃុំ លោកនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាល នៃវរសេនាតូចការពារព្រំដែនគោកលេខ ៦០១ សរុបចំនួន ១១៥ នាក់៕

