កម្ពុជារកចំណូលបានជាង ២៦លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ ដែល ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៦លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិជាង៥៦ម៉ឺននាក់ ដែល បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង៨.៧៦ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ដោយឡែកគិតតែក្នុងខែមិថុនា ភ្ញៀវអន្តរជាតិ ដែល បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤០ ០៩៦ កើនឡើង ថយចុះ១៩.៣១% ទទួលបានចំណូល១.៧លានដុល្លារ កើនឡើងថយចុះ១៨.៧៧%។
ចំណែកការលក់បណ្ណចូលទស្សនា នៅប្រាសាទកោះកែរ ក្នុងរយៈពេល៦ខែនេះ មានចំនួន ១២ ០៧៦នាក់ ទទួលបានចំណូល១៨១ ១៤០ដុល្លារ។ ការសំបុត្រនៅប្រាសាទបេងមាលា រយៈពេល៦ខែ មានចំនួន ៨ ១៩៩នាក់ ដោយទទួលបានចំណូល ៨១ ៩៩០ដុល្លារ។
ការលក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល៦ខែ មានចំនួន ៦៤៤នាក់ ទទួលបានចំណូល៣ ២២០ដុល្លារ និងការលក់សំបុត្រទូក រយៈពេល៦ខែ ក្នុងឆ្នាំ២០២៥ មានចំនួន ៨៤២ ៧២២ដុល្លារ ៕

