**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ក្នុងស្មារតីស្នេហាជាតិជាធ្លុងមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា ចុះសួរសុខទុក្ខ វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីជាប់ព្រំដែនថៃ ក្នុងខេត្តខេត្តព្រះវិហារ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា ដែលមានសមាសភាពជា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិកសមាជិការរដ្ឋសភា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់ជាកម្លាំងចិត្តនិងចុះសួរសុខទុក្ខ និងចែកជូនថវិកា ព្រមទាំងសម្ភារៈប្រើប្រាស់នានា ជូនដល់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខដ៏អង់អាចក្លាហានបំផុត ដើម្បីការពារទឹកដីជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តខេត្តព្រះវិហារ នៅថ្ងៃសុក្រទី៤ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋសភា។

ដំណើរចុះសាកសួរសុខទុក្ខវីរកងទ័ពជួរមុខ នៅក្នុងឱកាសនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលតំណាងឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់ស្រទាប់វណ្ណៈ គំាទ្រលើកទឹកចិត្តបំផុត ជូនវីរកងទ័ពស្នេហាជាតិ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមយ៉ាងអង់អាចក្លាហានជាទីបំផុត លើកិច្ចការពារបូរណភាពទឹកដី ក្រោមការដឹកនាំដ៏ម៉ឹងម៉ាត់និងគិតគូរខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មិនឱ្យចោរបរទេសណាមួយ ឈ្លានពានទឹកដីកម្ពុជាបានមួយមីលីម៉ែត្រឡើយ។

មហាគ្រួសារខ្មែរ មានការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៍សន្តិភាព ពោរពេញដោយបទពិសោធន៍ច្បាស់លាស់និងតែងតែទទួលបានជោគជ័យជារហូតមក ប្រឆំាង វាយបកចំពោះបរទេសឈ្លានពាន។ ដូចជាកាលពីឆ្នាំ២០០៨ ជាដើមនោះ ពួកបរទេរឈ្លានពានបានទទួលរងនូវបរាជ័យ និងក្តីអាម៉ាស់យ៉ាងធ្ងន់ធ្ងរបំផុត នៅលើឆាកអន្តរជាតិ។

កម្ពុជាស្រឡាញ់ និងប្រកាន់ខ្ជាប់នូវនយោបាយសន្តិភាព កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងភូមិផងរបងជាប់គ្នាទំាងអស់។ កម្ពុជាធ្លាប់ហែលឆ្លងឆ្អែតឆ្អន់នូវការលំបាកឥតគណនាក្នុងភ្លើងសង្គ្រាម ដូច្នេះកម្ពុជាមិនប្រាថ្នាភ្លើងសង្គ្រាមណាមួយទៀតឡើយ។

នយោបាយសន្តិភាពត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាន់ខ្ជាប់រហូតមក។ នៅក្នុងនោះសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥កន្លងមក គឺបានគំាទ្រ យ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ចរចាតាមរយៈយន្តការដែលមានស្រាប់ និងនាំយកករណីក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុន្តែពួកក្រុមឈ្លានពាន ដែលចិញ្ចឹមមហិច្ឆតារំលោភបំពាននិងប្រមាថមើលងាយប្រទេសជិតខាង មិនទទួលយកនោះឡើយ ហើយបានពង្រីកបញ្ហាកាន់តែធំឡើង។

ប្រឈមនឹងការឈ្លានពាននៅចំពោះមុខបែបនេះ មហាគ្រួសារខ្មែរ បាននិងកំពុងរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រឆំាងទប់ទល់នឹងការ ឈ្លានពាន។ ប្រជាពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅប្រទេសជាខឿនការពារជាតិ ប្រជាជន នៅជាមួយវីរកងទ័ពស្នេហាជាតិជានិច្ច ដោយយកគំរូតាម សម្តេចតេជោ ហ៊ុន សែន ដែលតែងតែរួមសុខរួមទុក្ខ ជាមួយកងទ័ព និងប្រជាពលរដ្ឋនៅគ្រប់ពេលវេលា គ្រប់កាលលំបាក។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ទើបតែបញ្ចប់ បេសកកម្មលើកទឹកចិត្ត និងសួរសុខទុក្ខវីរកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការ នៅសមរភូមិជួរមុខ និងប្រជាជនដែលបានជម្លៀសចេញពីតំបន់ប្រឈម តាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង