**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ធនាគារ AIIB ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍនិងសមាហរណកម្មសេដ្ឋកិច្ច

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB ជាធនគារមួយដែលត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ លោក ស៊ី ជិនភីង ដែលនៅខែតុលា ឆ្នាំ២០១៣ ប្រទេសចិនបានប្រកាសអំពីផែនការបង្កើតធនគារនេះ។ ដោយមើលឃើញពីសារសំខាន់របស់វា នៅខែតុលា ឆ្នាំ ២០១៤ ប្រទេសអាស៊ីចំនួន ២១ បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការបង្កើតធនាគារនេះ។ ភាពអស្ចារ្យរបស់ធនាគារ AIIB ត្រូវបានប្រទេសជាច្រើនមើលឃើញ និង ឈានដល់មានចំនួនសមាជិកស្ថាបនិករហូតដល់ ៥៧ ប្រទេស នៅត្រឹមតែខែមេសា ឆ្នាំ២០១៥ ។ ធនាគារនេះ មានការិយាល័យកណ្តាលនៅទីក្រុងប៉េកាំង ដោយសារប្រទេសចិនមានភាគហ៊ុនធំជាងគេ ក្នុងចំណោមដើមទុនដំបូង ១០០ ពាន់លានដុល្លារអាមេរិក។
ធនាគារនេះផ្តោតយកចិត្តទុកដាក់លើការផ្តល់ហិរញ្ញប្បទានលើហេដ្ឋារចនាសម្ព័ន្ធ និង វិស័យផលិតភាព ផ្សេងៗទៀត ក្នុងទ្វីបអាស៊ី រួមមាន វិស័យអគ្គិសនី វិស័យដឹកជញ្ជូននិងទូរគមនាគមន៍ វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនិងកសិកម្ម វិស័យផ្គត់ផ្គង់ទឹកនិងអនាម័យ វិស័យការពារបរិស្ថាន វិស័យអភិវឌ្ឍន៍ទីក្រុងនិងឡូជីស្ទឹក និង វិស័យដ៏ទៃទៀត។ គោលបំណងរបស់ធនាគារ AIIB គឺដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បង្កើតធនធាន និង ធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងទ្វីបអាស៊ី តាមរយៈការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផលិតភាពដទៃទៀត និង លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូក្នុងតំបន់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកការអភិវឌ្ឍ តាមរយៈការធ្វើការងារក្នុងកិច្ចសហការយ៉ាងជិតស្និទជាមួយស្ថាប័នអភិវឌ្ឍន៍ពហុភាគីនិងទ្វេភាគីដទៃទៀត។
ធនាគារ AIIB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីបែបថ្មីនៅក្នុងសតវត្សទី ២១ ដែលបានចូលរួមចំណែកជាវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃសកលលោក។ ប្រទេសចិនរំពឹងទុកធ្វើការជាមួយគ្រប់ភាគី ដើម្បីគាំទ្រឱ្យធនាគារ AIIB ទទួលបានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ក្នុងន័យជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។ គិតដល់​ដល់​ពេល​នេះ​ AIIB បានអនុម័តគម្រោងចំនួន ៣១៩ ជាមួយនឹងទំហំ​ ហិរញ្ញប្បទានសរុបជាង ៦០ ពាន់លានដុល្លារ និង ចំណាយ​ដើមទុនលើសពី​ ២០០ ពាន់លានដុល្លារអាមេរិក ​ដែលផ្តល់អត្ថប្រយោជន៍ដល់សមាជិក​ចំនួន ៣៨ ទាំងនៅក្នុងនិងនៅក្រៅតំបន់​អាស៊ី។
ក្នុងស្ថានភាពនៃភាពមិនប្រាកដច្បាស់នៃសេដ្ឋកិច្ចសាកល ការដាក់ទណ្ឌកម្មនានារបស់សហរដ្ឋអាមរិក និង គោលនយោបាយពន្ធគយរបស់អាមេរិក ធនាគារ AIIB នេះបានដើរតួនាទីយ៉ាងសំខាន់និងមានអត្ថន័យបំផុតក្នុងការសម្រួលដល់ការតភ្ជាប់ក្នុងតំបន់ និង ការធ្វើសមាហរណកម្មសេដ្ឋកិច្ច។ ធនគារនេះ នៅតែជាប្រភពដ៏រឹងមាំក្នុងការអភិវឌ្ឍ និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយដោះស្រាយយ៉ាងមានប្រសិទ្ធភាព និង​ជំរុញដល់ការអភិឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ដែលផ្តល់ផលប្រយោជន៍ដ៏មហិមាសម្រាប់ប្រជាជន ជាពិសេសនៅតំបន់អាស៊ីនិងតំបន់ខាងត្បូង តាមរយៈការបង្កើតហិរញ្ញវត្ថុដែលមានអាចបំពេញចន្លោះខ្វះខាត និងអនុញ្ញាតឱ្យធនាគារទាំងឡាយអាចដាក់ធនធានរួមបញ្ចូលគ្នា ដើម្បីជួយសម្រួលដល់ការចាប់យកនូវគម្រោងធំៗនានា និង ជួយរំលែកនូវហានិភ័យផ្នែកហិរញ្ញវត្ថុផងដែរ។ លើសពីនេះទៀត ធនាគារនេះ ដើរស្របនឹងទស្សនៈរបស់លោក ស៊ី ជិនភីង បានលើកឡើងថា «​បើ​ចង់មាន ត្រូវ​សាងសង់​​ផ្លូវ​ជាមុន​សិន​» ដែលបានធ្វើឱ្យធនគារនេះមានគុណសម្បតិ្តចំនួន ៤ ដែលធនគារផ្សេងទៀត ដូចជាធនាគារពិភពលោក និង ធនគារអភិវឌ្ឍន៍អាស៊ី អត់មាន គឺទី១)ការផ្តល់កម្ចីដោយមិន​គិតពីរបបនយោបាយរបស់រដ្ឋាភិបាលនៃប្រទេសអ្នកទទួលកម្ចីទេ ទី២)ការផ្តល់កម្ចីដោយគ្មានលក្ខខណ្ឌនិងមិនបង្កឱ្យរដ្ឋាភិបាលប្រទេសទទួលកម្ចីជួបនូវភាពស្មុគស្មាញក្នុងការទទួលទេ ទី៣)ប្រាក់កម្ចីនឹងត្រូវផ្ទេរមកដល់រដ្ឋាភិបាលផ្ទាល់តែម្តង និង ទី៤) កម្ចីនឹងត្រូវផ្តល់ឱ្យដោយមិនគិតពីនិន្នាការភូមិសាស្រ្តនយោបាយទេ។
សរុបមក កញ្ចប់ឥណទានសម្រាប់ការអនុវត្តគម្រោងនានារបស់ធនគារ AIIB នេះ ដើរស្របគ្នានឹងគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ ព្រមទាំងជំរុញដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្ម​ និង ការ​វិនិយោគផងដែរ ដែលកិច្ចការនេះបានធ្វើឱ្យ​បណ្តាប្រទេសតូចនៅតំបន់អាស៊ីអាចបង្កើនឥទ្ធិពល និង​សម្លេងរបស់ខ្លួននៅលើឆាកអន្តរជាតិ ក្នុងការដោះស្រាយវិបត្តិសាកលផង និង បានរួមចំណែកធ្វើ​ឱ្យប្រទេសទាំងឡាយដែលស្ថិតក្នុងក្របខណ្ឌនៃធនគារ AIIB និង គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ មានការលូតលាស់សេដ្ឋកិច្ចរបស់ខ្លួនកាន់តែស្រួចស្រាល់ឡើងផង ៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​ ​​នៃ​​រាជបណ្ឌិត្យ​​សភា​កម្ពុជា

អត្ថបទដែលជាប់ទាក់ទង