សម្តេចតេជោ៖ បើគេក្បត់គ្នាគេទៅហើយ ថ្ងៃណាមួយគេនឹងក្បត់យើងមិនខាន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា បើគេក្បត់គ្នាគេទៅហើយ ថ្ងៃណាមួយគេនឹងក្បត់យើងមិនខាន។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានបញ្ជាក់ថា” ខ្ញុំស្ដាយមិត្តភាព៣០ឆ្នាំ ត្រូវបំផ្លាញដោយកូនស្រីរបស់មិត្តភក្ដិ (គ្រួសារថាក់ស៊ីន)”។
សម្ដេចតេជោ បន្ថែមថា ក្នុងគ្រួសារសម្ដេចមានត្រណមក្នុងគ្រួសារមិនឱ្យយករឿងរបស់គេមកនិយាយក្នុងរឿងគ្រួសារ និងយករឿងគ្រួសារទៅប្រាប់គេ និងកុំសេពគប់ជាមួយអ្នកដែលនិយាយដើមគេប្រាប់យើង៕

