នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន៖ ទាំងប្រជាជនកម្ពុជា និងប្រជាជនថៃស្រលាញ់សន្តិភាពដូចគ្នា ផ្ទុយទៅវិញមានតែក្រុមមួយចំនួនតូចប៉ុណ្ណោះដែលចង់ធ្វើសង្រ្គាម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទាំងប្រជាជនកម្ពុជា និងប្រជាជន ថៃស្រលាញ់សន្តិភាពដូចគ្នា ផ្ទុយទៅវិញមានតែក្រុមមួយចំនួនតូចតែប៉ុណ្ណោះដែលចង់ធ្វើសង្រ្គាម។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព នៅវត្តពោធិ៥០០០ដើម នៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានលើកឡើងថា មានជនល្មោភសង្គ្រាមមួយក្រុមតូចដែលកំពុងបង្ករឿងព្រំដែនជាមួយកម្ពុជា សម្ដេចបានបញ្ជាក់ថា បច្ចុប្បន្នថៃកំពុងមានបញ្ហាផ្ទៃក្នុងនៅឯទីក្រុងបាងកក និងបានប្ដូររដ្ឋមន្រ្ដីក្រសួងមហាផ្ទៃផងដែរ។ ប៉ុន្ដែ ប្រយ័ត្នប្ដូរគេ គេប្ដូរខ្លួនឯងវិញ។
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសថា បើនាយករដ្ឋមន្រ្ដីថៃនៅតែព្រហើន សម្ដេចនឹងទម្លាយការសម្ងាត់ទាំងអស់ដែលនាយករដ្ឋមន្រ្ដីថៃ បានប្រមាថព្រះមហាក្សត្ររបស់ខ្លួន និងរឿងសម្ងាត់ដែលប្រាប់មកសម្ដេច៕

