មូលនិធិជាតិជំនួយសង្គម ជូនដំណឹងស្តីពីការធ្វើបច្ចុប្បន្នភាពបណ្ណ បសស សម្រាប់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល

ភ្នំពេញ៖ ដោយយោងតាមលិខិតលេខ១៨០៦/២៥ ប.ស.ស. ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ របស់បេឡាជាតិ សន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) សូមគោរព ជម្រាបជូនដំណឹងដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ទាំងអស់ឱ្យបានជ្រាបថា ដើម្បីធានាបាននូវប្រសិទ្ធភាព ស្ថិរភាព និងនិរន្តរភាពនៃការថែទាំផ្នែកសុខភាព ព្រម ទាំងជួយសម្រួលជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក្នុងការទៅប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅមូលដ្ឋានសុខាភិបាលដែលជាដៃគូ (ប.ស.ស) ឱ្យកាន់ តែមានភាពងាយស្រួល ដោយពុំចាំបាច់ភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទៅជាមួយនៅពេលប្រើប្រាស់បណ្ណ សមាជិក (ប.ស.ស.) ទៀតនោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន អាចអញ្ជើញទៅធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក(ប.ស.ស. ) (បន្ថែមរូបថត និងស្នាមក្រម៉ៅដៃ) នៅ សាខាបឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រាជធានី ខេត្ត ដែលនៅជិតបំផុត។
ទន្ទឹមនឹងនេះ ចំពោះអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលមានបណ្ណប.ស.ស. មានបញ្ហាដូចជា ខូច ខុសឈ្មោះ ឬបាត់ សូមអញ្ជើញទៅខាសាមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) រាជធានី ខេត្ត ដើម្បីធ្វើលិខិត បញ្ជាក់ស្នើសុំបណ្ណប.ស.ស. ថ្មី (ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរមានសុពលភាព និងរូបថត ៤x៦ ១សន្លឹក ឯកសណ្ឋានស៊ីវិល)។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអតីត មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមអញ្ជើញទៅធ្វើបច្ចុប្បន្នភាពបណ្ណ សមាជិក (ប.ស.ស.) ឱ្យបានគ្រប់ៗគ្នា៕

