**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

វិស័យឯកជនសំខាន់ៗក្នុងប្រទេសថៃ បានព្រមានថា បញ្ហាអស្ថិរភាពនយោបាយនាពេលនេះ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចថៃ ដែលស្ថិតក្នុងសភាពផុយស្រួយស្រាប់ទៅហើយនោះ កាន់តែចុះខ្សោយខ្លាំងថែមទៀត

បាងកក៖ បើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation វិស័យឯកជនសំខាន់ៗក្នុងប្រទេសថៃ បានព្រមានថា បញ្ហាអស្ថិរភាពនយោបាយនាពេលនេះ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចថៃ ដែលស្ថិតក្នុងសភាពផុយស្រួយស្រាប់ទៅហើយនោះ កាន់តែចុះខ្សោយខ្លាំងថែមទៀត ដោយបានទទូចឱ្យរដ្ឋាភិបាលតម្កល់​ការរួបរួមសាមគ្គីជាតិ និងស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែង ជាអាទិភាពចម្បង។

លោក Isara Boonyoung ប្រធានក្រុមប្រឹក្សាភិបាលពាណិជ្ជកម្ម នៃគណៈកម្មាធិការអចលនទ្រព្យរបស់ប្រទេសថៃ បាននិយាយថា ការសម្រេចចិត្តលើគោលនយោបាយ ចាំបាច់ត្រូវតែផ្តោតអាទិភាពទៅលើ ស្ថិរភាពជាតិនិងសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការកសាង​ទំនុកចិត្តរបស់សាធារណជន។

លោក Isara បានសង្កត់ធ្ងន់ថា ភាពប្រេះឆាផ្នែកនយោបាយ បូករួមជាមួយឱនភាពសេដ្ឋកិច្ចសកល ក្តីកង្វល់អំពីពន្ធអាមេរិក និងបញ្ហាព្រំដែន កំពុងគំរាមកំហែងធ្វើឱ្យភាពងាយរងគ្រោះនៃសេដ្ឋកិច្ចថៃ កាន់តែស៉ីជម្រៅមួយកម្រិតទៀត។

លោក Thienprasit Chaiyapatranun ប្រធានសមាគមសណ្ឋាគារថៃ ក៏បានបង្ហាញក្តីកង្វល់ផងដែរ ជុំវិញផលប៉ះពាល់នៃ​ភាពតានតឹងនយោបាយក្នុងស្រុក និងទំនាក់ទំនងថៃ-កម្ពុជាមកលើវិស័យទេសចរណ៍។ ចំណែកខាងវិស័យលក់ដូរទំនិញវិញ បានលើកឡើងថា ព្រឹត្តិការណ៍នយោបាយនាពេលថ្មីៗនេះ បានធ្វើឱ្យរង្គោះរង្គើទំនុកចិត្តរបស់អ្នកប្រើប្រាស់ ហើយបានទទូចឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការឱ្យបានច្បាស់លាស់ដើម្បីដោះស្រាយ។ ទន្ទឹមគ្នា បរិយាកាសធុរកិច្ច ក៏ហាក់មិនមានសន្ទុះ ខណៈក្រុមហ៊ុននានានៅទន្ទឹងរង់ចាំមើល ភាពច្បាស់លាស់ឡើងវិញ នៃស្ថានការណ៍នយោបាយ។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្តីពីបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា។ លើសពីនេះទៅទៀត រដ្ឋាភិបាលចម្រុះរបស់លោកស្រី បានបាត់បង់អាសនៈយ៉ាងច្រើននៅក្នុងសភា ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពីក្រុមចម្រុះ ដោយសារតែរឿងអាស្រូវនោះ៕

អត្ថបទដែលជាប់ទាក់ទង