**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

កម្ពុជា និងម៉ាឡេស៊ី រួមគ្នាពង្រឹង និងពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសទាំងពីរ នៅសណ្ឋាគារ Shangri-La។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងម៉ាឡេស៊ី បានឯកភាពពីសារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងបានសំដែងនូវក្តីសោមន្សពីលទ្ធភាពដ៏ល្អ និងគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិទេសចរណ៍កន្លងមក។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការរៀបចំព្រឹត្តការណ៍ទេសចរណ៍ធំៗ និងទាក់ទាញៗ រួមគ្នា ការជំរុញឱ្យមានជើងហោះហើរត្រង់រវាងតំបន់ទេសចរណ៍នៃប្រទេសទាំងពីរឱ្យបានច្រើន ទៀងទាត់ និងជាប្រចាំ ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ រួមទាំងការប្រឹក្សាយោបល់លើការរៀបចំទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និង ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍ ដើម្បីជំរុញឱ្យមានកំណើនទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសទាំងពីរកាន់តែច្រើនឡើង។

ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ម៉ាឡេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកពូនជ្រំកិច្ចសហប្រតិបត្តិទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែរីកលូតលាស់ ព្រមទាំងជាកត្តាដែលជួយទាក់ទាញទំនុកចិត្តវិនិយោគិន និងទេសចរម៉ាឡេស៊ីមកទស្សនា និងស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង ជាពិសេសការសម្រេចបាននូវការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុង Penang ដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំៗ និងសំខាន់របស់ប្រទេសម៉ាឡេស៊ី៕

អត្ថបទដែលជាប់ទាក់ទង