**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ

មន្ទីរពេទ្យ ហ្លួង ម៉ែ គឺជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក បន្ថែមថ្មីមួយទៀតទៅនឹងមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកដែលមាននៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ទទួលបន្ទុក បានចុះពិនិត្យវឌ្ឍនភាពមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលជាមជ្ឈមណ្ឌលឯកទេសផ្នែកជំងឺមហារីក ដើម្បីដំណើរការឱ្យបានរលូន មានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយទាំង សុវត្ថិភាព សមត្ថភាព គុណភាព បម្រើសេវាសុខាភិបាលជូនប្រជាជន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ បុគ្គលិក បម្រើសេវានៅតាមផ្នែកនីមួយៗ និងអ្នកជំងឺដែលមកទទួលសេវា ព្រមទាំងបានផ្តល់ការណែនាំ បន្តបង្កើនសមត្ថភាព យកចិត្តទុកដាក់បម្រើសេវាឯកទេសផ្នែកជំងឺមហារីក ជូនដល់ប្រជាពលរដ្ឋដោយឈរលើគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។

ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញនូវការកោតសរសើរចំពោះវឌ្ឍនភាពរបស់មន្ទីរពេទ្យ លើការរៀបចំចក្ខុវិស័យ និងផែនការបានច្បាស់លាស់ ទាំងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរពេទ្យ នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីក្លាយជាមន្ទីរពេទ្យគ្រប់ជ្រុងជ្រោយ ដែលមានសុវត្ថិភាព និងគុណភាព បម្រើសេវាជូនអ្នកជំងឺប្រកបដោយសមធម៌ ដូចខាងក្រោម៖

១) ពិនិត្យ និងសិក្សា លើអត្រាជំងឺមហារីក ដែលនៅមានកំណើនខ្ពស់ ដើម្បីជំនួយដល់ការធ្វើរោគវិនិច្ឆ័យឱ្យបានលឿន និងប្រកបដោយប្រសិទ្ធភាព។ បង្កើនវិធីសាស្ត្រព្យាបាលឱ្យបានគ្រប់ជ្រុងជ្រោយ និងរក្សាទំនាក់ទំនងរវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យ លើប្រព័ន្ធនៃការបញ្ជូនអ្នកជំងឺ។

២) បន្តពង្រឹងការផ្តល់សេវាជូនអ្នកជំងឺ ប្រកបដោយការយកចិត្តទុកដាក់ និងមានក្រមសីលធម៌ ធ្វើយ៉ាងណាមិនឱ្យមានការគិតថ្លៃសេវាបន្ថែម លើសពីការកំណត់នោះទេ។
៣) បង្កើនវិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកពហុជំនាញ មានដូចជា វះកាត់ បាញ់កាំរស្មី ការចាក់ថ្នាំគីមី ជាដើម ដោយត្រូវសហការគ្នា ជាមួយមន្ទីរពេទ្យផ្សេងៗទៀត ឱ្យបានរឹងមាំ។

៤) បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់បុគ្គលិក និងថ្នាក់ដឹកនាំផ្នែកជាប្រចាំ ដោយអ្នកចាស់បង្រៀនអ្នកថ្មី និងសហការយកអ្នកឯកទេសពីបរទេសមកបង្ហាត់បង្ហាញ។ ជាមួយគ្នានេះ ត្រូវរក្សាធនធានដែលបានបណ្តុះបណ្តាលរួច ឱ្យនៅបន្តបម្រើអង្គភាពជាចាំបាច់។

៥) ការចូលរួមចែករំលែកព័ត៌មានសុខាភិបាលរួមគ្នា ដើម្បីការបណ្តុះបណ្តាល ការចងក្រងព័ត៌មាន និងការធ្វើផែនការជាតិជាមួយគ្នា និងការគាំពារសង្គម។

៦) ត្រូវរក្សាឱ្យបាននូវសុវត្តិភាព តាមរយៈការការពារសារធាតុវិទ្យុសកម្ម ដែលប្រើប្រាស់ថាមពលសម្រាប់ការព្យាបាលជំងឺមហារីក។

៧) ត្រូវធ្វើទំនើបកម្មឧបករណ៍ សម្ភារៈបរិក្ខារពេទ្យ ទំនើប ទាន់សម័យ សម្រាប់ការប្រើប្រាស់លើការព្យាបាល និងត្រូវគិតឱ្យបានល្អិតល្អន់ផងដែរ ពីការថែទាំ និងជួសជុល។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវ៖ ១) ការប្រុងប្រយត្នអំពីការងារដែលបំពេញមិនទាន់គ្រប់ជ្រុងជ្រោយ ឬខ្វះសុវត្ថិភាព ២) រៀបចំឱ្យមានប្រូតូកូល ឬនីតិវិធីស្តង់ដារ ដើម្បីអនុវត្ត ៣) ការប្រើប្រាស់ឱសថឱ្យស្របតាមនីតិវិធីស្តង់ដា ៤) សម្របសម្រួល ជាមួយមន្ទីរពេទ្យផ្សេងទៀត ដើម្បីរៀបចំផែនការជាតិជំងឺមហារីក។

សូមបញ្ជាក់ថា មន្ទីរពេទ្យហ្លួងម៉ែ មានទីតាំងស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មន្ទីរពេទ្យ ហ្លួង ម៉ែ ជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ដែលត្រូវបានបង្កើតឡើងតាមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តការគាំទ្រអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមន្ទីរពេទ្យនេះ បានរៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធរួចរាល់ក្នុងដំណាក់កាលដំបូង និងបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ហើយមន្ទីរពេទ្យគ្រោងនឹងបើកដំណើរការពេញលេញជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិនៅចុងឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង