សម្តេចធិបតី សម្តែងការហួសចិត្តអ្នកនយោបាយ ជ្រុលនិយមមួយក្តាប់តូច ជាពិសេសក្រុមអ្នកនយោបាយចាស់វស្សា តែងតែធ្វើការបំប៉ោងព័ត៌មាន ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការហួសចិត្តអ្នកនយោបាយ ជ្រុលនិយមមួយក្តាប់តូច ជាពិសេសក្រុមអ្នកនយោបាយចាស់វស្សា តែងតែធ្វើការបំប៉ោងព័ត៌មាន ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃធ្វើឲ្យប៉ះពាល់ដល់ទ័ពខ្មែរ។
សម្ដេចធិបតីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនានេះ។
សម្តេចធិបតីបញ្ជាក់បន្ថែមថា សូមបងប្អូនអ្នកនយោបាយមួយចំនួន គិតពីប្រយោជន៍ជាតិផងកុំឆ្លៀតយកឱកាសកម្ពុជាកំពុងប្រឈមមុខជាមួយថៃទៅកេងចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួននោះ។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ម៉ោងស្មើនេះកងទ័ពរបស់ យើងត្រូវមូលគំនិតគ្នា»! សម្ដេចកោតសរសើរចំពោះទឹកចិត្តកងទ័ព របស់កម្ពុជាដែលមានស្មារតីមោះមុតសាមគ្គីគ្នា៕

