**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងគុណភាព ប្រសិទ្ធភាព ការថែទាំសុខភាពជូនប្រជាជន ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅគ្រប់កម្រិតមណ្ឌលសុខភាព ដល់មន្ទីរពេទ្យជាតិ ខេត្ត ស្រុក ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងតាមប្រព័ន្ធ Zoom មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដូចខាងក្រោម៖
១) ត្រូវរៀបចំផែនការ និងសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យបានសេវាថែទាំសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ព្រំដែន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌
២) ត្រៀមលក្ខណៈក្នុងការគាំទ្រដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើការចល័តទីតាំង ទៅទីកន្លែងមានសុវត្ថិភាព ដោយត្រៀមរៀបចំនូវស្បៀងអាហារ ឱសថ ទឹកស្អាត មុង ក្រមា និងសម្ភារ ឱសថប្រើប្រាស់សំខាន់ ជាពិសេសជំងឺឆ្លងផ្សេងៗ
៣) ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៀត នូវការបម្រើសេវាពិនិត្យ និងព្យាបាល នៅតាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ជាពិសេសនៅតាមតំបន់ព្រំដែន
៤) ធ្វើការសហការជាមួយមន្រ្តីរដ្ឋបាលរាជធានី ខេត្ត គ្រប់លំដាប់ថ្នាក់ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាដោយស្មារតីសាមគ្គី
៥) សូមរក្សានូវការទំនាក់ទំនងគ្នា និងផ្តល់ព័ត៌មានជូនក្រុមការងារឱ្យបានជាប់ជានិច្ច ដើម្បីទទួលបានកិច្ចអន្តរាគមន៍ទាន់ពេលវេលា នៅពេលចាំបាច់
៦) រៀបចំផែនការសកម្មភាព និងបត់បែនទៅតាមសភាពការជាក់ស្តែង ស្របតាមពេលវេលា និងធនធានដែលមាន ដើម្បីឱ្យការងារកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំនៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកស្រុក ខេត្ត ត្រូវត្រៀមនូវការសង្រ្គោះបន្ទាន់ គ្រូពេទ្យប្រចាំការ ការរៀបចំសម្ភារបរិក្ខារពេទ្យ ការផ្គត់ផ្គង់ឱសថ និងឈាម សម្រាប់ត្រៀមក្នុងជួយសង្រ្គោះអាយុជីវិត ក្នុងករណីមានការកើតឡើងមួយជាយថាហេតុ ដើម្បីធានាការបម្រើសេវាសុខាភិបាលដល់ប្រជាជន និងបងប្អូនពលករដោយការយកចិត្តទុកដាក់ខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង