**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រ នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាគម្រប់ខួប ៨៩យាងចូល ៩០ព្រះវស្សា

បន្ទាយមានជ័យ៖ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រ នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាគម្រប់ខួប ៨៩យាងចូល ៩០ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេ្តបន្ទាយមានជ័យ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោកជំទាវ នួម សោភ័ណ សមាជិករដ្ឋសភា រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ តាជី យាយជី សិស្សានុសិស្សយ៉ាងច្រើនកុះករ ។

នៅក្នុងកម្មវិធីនេះផង ដែរក៏មានព្រះសង្ឃ ធ្វើពិធីកិច្ចទៅតាមបែបសាសនាប្រពៃណី និងរបាំថ្វាយព្រះពររួចមក ឯកឧត្តមអ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានអានសារលិខិតថ្វាយព្រះពរដែលមានខ្លឹមសារថា សូមក្រាបទូលបង្គំថ្វាយសម្ដេចព្រះមហាក្សត្រិយ៍នរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាជាទីគោរព ដ៏ខ្ពង់ខ្ពស់បំផុតក្នុងបរិយាកាសដ៏មង្គល ថ្លៃថ្លា ក្នុងឱកាសដល់ប្រហារវិសេសវិសាលប្រកបដោយនក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រិយ៍នរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរ គឺគម្រប់ខួប៨៩ យាងចូល៩០ ព្រះវស្សាដែលនឹងប្រព្រឹត្តទៅ ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះទូលព្រះបង្គំជាខ្ញុំ ទាំងអស់គ្នា ជាគណៈកិត្តិយសសាខាកាកបាទក្រហម ជាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាអនុសាខា ស្រុក ក្រុង កាកបាទក្រហមឃុំ សង្កាត់ អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជានៃសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរ  មហារប្រសើរថ្លៃថ្លា សូមទ្រង់ប្រកបដោយព្រះសុខភាពបរិបូណ៌និងមានជនមាន ព្រះជន្ម ជាងរយព្រះវស្សា ។

ព្រះមហាករុណាទិគុណ និងប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល ព្រះអង្គបានលះបង់នូវព្រះកាយពល ដោយមិនគិតការនឿយហត់ ក្នុងការក្នុងព្រះរាជកិច្ចដ៏ឧត្ដុង្គឧត្ដម ដេីម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជានុរាស្ត្រជាទីស្រឡាញ់របស់ ទ្រងលគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដ៏ឧត្តុង្គឧត្តមនៃឆ្នាំនេះទូលព្រះបង្គំជាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រះបារមីថែរក្សាព្រះមហាក្សត្រ ព្រះមហាស្វេតច្ឆត្រ វត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសទេវតាឆ្នាំថ្មីព្រះនាងគោរាគៈទេវី សូមជួយប្រោះព្រំតាមថែរក្សាបីបាច់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គមានព្រះបរមសុខ គ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រជាកូនចៅចៅទួត តរៀងទៅ។ សេចក្ដីក៏ពុំគួរ សូមព្រះអង្គមេត្តាករុណាប្រោសព្រះរាជទានទោស។ បញ្ចប់នៃកម្មវិធី គណៈអធិបតី បានប្រគល់អំណោយសម្ភារៈថវិកាជូនតាជីយាយជីដែលចូលរួម ២៥នាក់និងបានប្រលែង សត្វនាឱកាសនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង