នៅឥណ្ឌា មានយន្តហោះមួយគ្រឿង បានធ្លាក់នៅជិតអាកាសយានដ្ឋាន ក្រុងAhmedabad រដ្ឋគូចារ៉ាត់ ភាគពាយ័ព្យប្រទេស ថ្ងៃទី១២មិថុនា

ផ្អែកតាមព័ត៌មានបឋម យន្តហោះនេះជាប្រភេទយន្តហោះ Boeing 787-8 Dreamliner ជើងហោះហើរ Air India 171 មានផ្ទុកមនុស្ស ២៤២នាក់ មានគោលដៅហោះឆ្ពោះទៅកាន់ទីក្រុងឡុងដ៍។ នរគបាលឥណ្ឌាបានបញ្ជាក់ថា យន្តហោះនេះបានធ្លាក់ នៅត្រង់តំបន់មានផ្ទះប្រជាជនរស់នៅ មិនឆ្ងាយប៉ុន្មានពីអាកាសយានដ្ឋាន។
