អាជ្ញាធរខេត្តតាកែវ លើកទឹកចឹត្តដល់ទណ្ឌិតដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ត្រូវខិតខំសិក្សាលើផ្នែកជំនាញវិជ្ជាជីវៈឱ្យបានច្បាស់លាស់ ព្រោះពេលចេញពីពន្ធនាគារ នឹងអាចស្វែងរកការងារធ្វើបាន

ភ្នំពេញ៖ លោក មូល វិចឹត្រ អភិបាលរងខេត្តតាកែវ បានធ្វើការជំរុញ និងលើកទឹកចឹត្តដល់ទណ្ឌិតដែលកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារខេត្តតាកែវ ត្រូវខិតខំសិក្សាលើផ្នែកជំនាញវិជ្ជាជីវៈឲ្យបានច្បាស់លាស់ ព្រោះនៅពេលដែលយើងចេញពីពន្ធនាគារ យើងនឹងអាចស្វែងរកការងារបានធ្វើ និងទទួលបានប្រាក់ខែសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ។
ថ្លែងក្នុងឱកាសអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់ទណ្ឌិតនៅពន្ធនាគារខេត្តតាកែវ ដោយសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការកសាងនូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ មានគំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា” យុវជនម្នាក់មានជំនាញមួយយ៉ាងតិច” សម្រាប់ប្រចាំជីវិត ទើបមានការអភិវឌ្ឍសង្គមគ្រួសារ និងសង្គមជាតិបានល្អប្រសើរ។ សម្រាប់បងប្អូនជាជនចាប់ចោទ ជនត្រូវចោទ និងទណ្ឌិតទាំងអស់ ដែលកំពុងតែជាប់ឃុំក្នុងពន្ធនាគារ ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈផងដែរ ដើម្បីទុកជាដើមទុននៅពេលដែលបងប្អូនចេញពីពន្ធនាគារ និងអាចរកការងារធ្វើ ឬយកមុខជំនាញនេះ ដែលខ្លួនបានរៀនយកទៅប្រកបរបចញ្ចឹមជីវិត។
បើយោងតាមលោក គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ ពន្ធនាគារខេត្ត បានសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោតាកែវ និងអង្គការដៃគូមួយចំនួនទៀត បានធ្វើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ទណ្ឌិតចំនួន ៣៩២នាក់ ចែកចេញជា ១១វគ្គសិក្សា ក្នុងនោះ ទណ្ឌិតចំនួន ១២៤នាក់ស្មើ នឹង ៣វគ្គ បានបញ្ចប់វគ្គសិក្សាជំនាញតបណ្ដាញអគ្គីសនី ជំនាញជួសជុលម៉ាស៊ីនធុនតូច និងថ្នាក់អប់រំផ្លូវចឹត្ត ដោយឡែកទណ្ឌិតជាង ២រយនាក់ទៀ តនិងកំពុងបន្តកាសិក្សារបស់ខ្លួន៕

