**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សូមឱ្យទឹកថ្លាភ្នំបៃតងក្លាយជា “ទីបង្អែកសុភមង្គល” របស់អ្នកភូមិ

អ្នកនាង Xiang Cuiyang អ្នកភូមិ Changjiang ស្រុក Jiangnan ក្រុង Linxiang ខេត្ត Hunan ប្រទេសចិនពាក់អាវចុងភៅ ហើយកំពុងរវល់ដុតដៃដុតជើង នៅក្នុងផ្ទះបាយនៃផ្ទះកសិដ្ឋានរបស់អ្នកនាង។ អ្នកនាងនិយាយទាំងស្នាមញញឹម ថា “កាលពីមុនយើងពឹងផ្អែកលើទន្លេដើម្បីចិញ្ចឹមជីវិត ប៉ុន្តែឥឡូវនេះយើងពឹងផ្អែ កលើផ្កាសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ជីវភាពកាន់តែមានស្ថេរភាពជាងពីមុន” ។
កាលពីមុន ជីវភាពរស់នៅរបស់អ្នកភូមិនៅភូមិ Changjiangគឺមិនអាចកាត់ ផ្តាច់ពីទន្លេយ៉ង់សេបានទេ៖ នេសាទត្រីក្នុងទន្លេ ដាំដើមត្រែងនៅលើកោះ និងឃ្វាលគោ និងពពែនៅលើទំនប់។ អ្នកនាង Xiang Cuiyang រំលឹកថា “នៅពេលនោះ មនុស្សគ្រប់គ្នាគិតតែប្រមូលផលពីទន្លេយ៉ងសេ និងចង់បានភាពងាយស្រួល ពីមាត់ទន្លេដែលមិនត្រឹមតែបំផ្លាញបរិស្ថានអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ក៏ ថែមទាំងធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិធ្លាក់ចូលទៅក្នុង វដ្តអាក្រក់ទៀត ផង”។
ប្រធានរដ្ឋចិនលោក Xi Jinping បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចមិន អាចឆក់យកធនធាន និងបរិស្ថានអេកូឡូស៊ីឱ្យអស់បានទេ ហើយការអភិរក្សអេកូឡូស៊ី និងបរិស្ថានគឺមិនត្រូវបោះបង់ចោលការអភិវឌ្ឍសេដ្ឋកិច្ចឡើយ។ យើងត្រូវតែ ប្រកាន់ខ្ជាប់នូវការអភិរក្សក្នុងការអភិវឌ្ឍ និងការអភិវឌ្ឍក្នុងការអភិរក្ស។ ភូមិ Changjiang បាននិងកំពុងធ្វើតាមការណែនាំរបស់លោក Xi Jinping និងខិតខំស្វែង រកផ្លូវថ្មីមួយសម្រាប់ការរួមបញ្ចូលគ្នារវាងកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍ សេដ្ឋកិច្ច។
ផ្ទះនៅតាមដងទន្លេត្រូវបានរុះរើម្តងមួយៗ ព្រៃដើមត្រែងលើកោះក្នុងទន្លេ ត្រូវបានបិទជាបណ្តើរៗ ហើយប្រព័ន្ធលូដែលទើបសាងសង់ថ្មី ត្រូវបានដាក់ឱ្យ ប្រើប្រាស់។ ចំណែកឯអ្នកនេសាទក៏បានឈប់នេសាទត្រីផងដែរ។
ឆ្នេរទន្លេយ៉ងសេដែលត្រូវបានស្តារឡើងវិញរំលេចចេញនូវភាពស្រស់ស្អាតឡើងវិញ ហើយផ្ទាំងគំនូរអេកូឡូស៊ីថ្មីកំពុងលេចចេញជាបណ្តើរៗ។ នៅឆ្នាំ ២០១៧ ភូមិ Changjiang បានប្រមូលផ្តុំការផ្ទេរដីនៅក្នុងទំនប់ គ្រោងផែនការដោយឯកភាព និងដាំស្ពៃទំហំជាង ១៣៣ ហិកតានៅក្នុងតំបន់តភ្ជាប់គ្នា។ នៅរដូវផ្ការីកឆ្នាំបន្ទាប់ ផ្កាស្ពៃរីកស្គុះស្គាយ ហើយសមុទ្រពណ៌មាសផ្សារភ្ជាប់ជាមួយនឹងទឹកទន្លេយ៉ងសេដ៏ថ្លាឆ្វង់ បង្កើតជារូបភាពដ៏ ស្រស់ស្អាត ហើយបានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករមកទស្សនាកម្សាន្ត។
“ស្វែងរកឱកាសអភិវឌ្ឍន៍ពីកិច្ចការពារធម្មជាតិនិងសម្រេចបាននូវភាពឈ្នះឈ្នះ សម្រាប់កិច្ចការពារបរិស្ថានអេកូឡូស៊ីនិងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។” អនុសាសន៍ណែនាំសំខាន់ៗរបស់ប្រធានរដ្ឋចិនលោក Xi Jinping បានចាក់ឬស ហើយចេញជាផ្លែផ្កានៅក្នុងភូមិនេះ។ ឥឡូវនេះ ភូមិ Changjiang កំពុងបន្តបប្លែងទ្រព្យសម្បត្តិអេកូឡូស៊ីទៅជាកម្លាំងចលករដ៏រឹងមាំសម្រាប់ការស្តារនិងអភិវឌ្ឍជនបទឡើងវិញជាបន្តបន្ទាប់។
“បរិស្ថានអេកូឡូស៊ីមានភាពប្រសើរឡើង អ្នកទេសចរបានមកទស្សនាកម្សាន្ត ហើយកាបូបលុយរបស់អ្នកភូមិកាន់តែណែន ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម របស់ អ្នកភូមិបានកើនឡើងចំនួន ៣ ពាន់យាន់ប្រាក់ចិន។ ជំហានបន្ទាប់ ភូមិ Changjiangគ្រោងបង្កើតឧស្សាហកម្មទេសចរណ៍ទម្រង់ចម្រុះ ដើម្បីឱ្យ “រដូវកាលផ្ការីក”នៃ ទេសចរណ៍អេកូឡូស៊ីអាចពង្រីកពីមួយរដូវទៅបួនរដូវ ទឹកថ្លាភ្នំបៃតងអាចក្លាយ ជា “ទីបង្អែកសុភមង្គល” របស់អ្នកភូមិយ៉ាងពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង